
អ្នកវិទ្យាសាស្ត្រកាកសំណល់វិទ្យុសកម្មអាមេរិកលោក Kevin Kamps បាននិយាយនៅក្នុងកម្មវិធី Loud & Clear កាលពីម្សិលមិញថា សហរដ្ឋអាមេរិក កំពុងត្រៀម បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 សម្រាប់ជាសញ្ញាប្រាប់ទៅកូរ៉េខាងជើង នៅតែ២៤ម៉ោងទៀតទេ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។

នៅល្ងាចថ្ងៃអាទិត្យសប្ដាហ៍មុន ក្រសួងការពារជាតិអាមេរិក បានទម្លាយរឿងសំខាន់មួយដែលថា កងកម្លាំងអាកាស ត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលបញ្ជា ទម្លាក់គ្រាប់នុយក្លេអ៊ែរ នៅពេលសញ្ញាប្រកាសអាសន្នបន្លឺឡើង។ ឧត្ដមសេនីយ៍កងទ័ពអាកាសអាមេរិកលោក David Goldfein បាននិយាយថា “ខ្ញុំមើលទៅវាច្រើនជាងមុន ដោយមិនមានផែនការសម្រាប់ព្រឹត្តិការណ៍ជាក់លាក់ណាមួយនោះទេ ប៉ុន្តែការពិតនៃស្ថានភាពសកលលោក ដែលយើងរកឃើញ គឺជាមហន្តរាយដ៏ធំ” ។

យោងតាមរបាយការណ៍សារព័ត៌មានកូរ៉េខាងជើង KCNA បានឆ្លើយតបឲ្យដឹងថា “សេតវិមាន និងមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក កំពុងតែស្វែងរក និងរត់ចូលទៅក្នុងការបំផ្លិចបំផ្លាញ ដោយសារតែភ្លើងសង្គ្រាមនុយក្លេអ៊ែរ”។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក មិននិយាយអ្វីទាំងអស់អំពីការទូតទៀតទេ យើងគ្រាន់តែនិយាយអំពីការបញ្ជូនយន្តហោះ B-52 គ្រាន់ជាការដាស់តឿន និងបញ្ជូននាវា ដើម្បីធ្វើប្រតិបត្តិការយោធា … វាមើលទៅដូចជាគន្លងតែមួយគត់ដែលយើង មើលឃើញ គឺមានតែប្រើកម្លាំងទេ ទើបអាចបញ្ចប់វាបាន៕
