Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាល: ស្ថិត​ក្នុង​អារាមនៅភូមិ​ វិហារហ្លួង ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល ចម្ងាយ ៣៧ គីឡូម៉ែត្រ​ពី រាជ​ធានី​ភ្នំពេញ តាម​ផ្លូវជាតិលេខ ៥ វត្ត​វិហារ​សំណ ទល់មុខខ្លោងទ្វារភ្នំឧដ្ដុង មិនត្រឹម​តែមានប្រវត្តិ​ដ៍យូរលង់​ទេ ទីនោះ​ក៏ល្បី​មានចេតិយបុរាណ​​ហ៊ុមព័ទ្ធ​​ដោយ​រុក្ខជាតិ​តូចធំ និងដើមជ្រៃ​រយ​ឆ្នាំដុះចាក់​ឫសខ្វាត់​ខ្វែងដ៏​ខ្ពស់​សន្លឹម​ផង​ដែរ។​

ព្រះវិហារ​សំណ​ ស្ថិត​នៅ​ភូមិ​វិហារ​ហ្លួង ឃុំ​វិហារ​ហ្លួង ស្រុក​ពញា​ឮ ធ្វើដំណើរ​តាមផ្លូវជាតិលេខ ៥។

បើយោងតាម​​ចាស់ព្រឹទ្ធាចារ្យ​ ដែលរស់នៅ​ក្នុងភូមិ​ បាន​ឲ្យ​ដឹងថា​៖ «​តាមរឿង​និទាន​ពី​ចាស់ៗ​ដែល​យោង​តាម​រឿងកែវណាម៉ា​ បាន​ឲ្យ​ដឹង​ថា ពេល​នាង​កែវ​ណាម៉ាអស់ព្រះ​ជន្មទៅ​ ប្រជាជន​បាន​សង់​ប្រាសាទនេះដើម្បី​ទុក​ជា​ភ័ស្ដុតាង​ ឬជា​ទី​សក្ការ​បូជាតបស្នង​សង​គុណដួង​វិញ្ញាណ​កែវ​ណាម៉ា​»។

បងប្អូនមួយចំនួន ប្រហែលជាធ្លាប់បានទស្សនា រឿងបុរាណខ្មែរ ព្រះនាង កែវ ណាម៉ា រួចមកហើយនូវសាច់រឿងនេះ !

តាមគណនីហ្វេសប៊ុក Pheak Tra កាលពីពេលថ្មីៗនេះ បានទៅផ្ដិតយករូបភាពពីទីកន្លែងនោះ និងជម្រាបជូនបងប្អូននូវស្ថានភាព ចេតិយ ព្រះនាង កែវ ណាម៉ា នាពេលបច្ចុប្បន្ននេះ។

សូមទស្សនាវីដេអូ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor