Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមចោរមួយក្រុម បានចូលធ្វើសកម្មភាព ប្លន់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ ហើយប្រមូលយកលុយអស់១២០០ដុល្លារ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលេខ៦៨ ភូមិ៣ ក្រុម៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

តាមសំដីស្រ្តីរងគ្រោះឈ្មោះ ស៊ុន ថា អាយុ៥៧ឆ្នាំ និងប្តីមានឈ្មោះ ង៉ែត ញ៉រ អាយុ៦០ឆ្នាំ មុខរបរធ្វើសន្តិសុខ នៅផ្សារអារ៉ូណា បានឲ្យ​ដឹងថា មុនពេលកើតហេតុ គាត់កំពុងអង្គុយមើលទូរទស្សន៍ នៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យពីរនាក់ ចូលមកដល់ជួបគាត់ (ទ្វារមិនដាក់គន្លិះ) ដោយកាន់ រូបថតកូនគាត់ (កំពុងជាប់គុកពីបទលួចម៉ូតូ) សួរថា យាយមានស្គាល់ម្នាក់នេះឬអត់? គាត់ថា ស្គាល់ តើក្មួយមានការអី ? ។ ពេលនោះជនសង្ស័យម្នាក់ បានដកកាំបិតភ្ជង់សួររកទ្រព្យសម្បត្តិ និងម្នាក់ទៀត ដើររើកកាយសម្ភារៈ តុ​ទូ រួចចេញទៅបាត់។ ស្រ្តីរងគ្រោះក៏ទាក់ទងទៅប្តី ឲ្យត្រឡប់មកផ្ទះ ទើបដឹងថា ពួកវាយកលុយអស់១០០០ដុល្លារ និងលុយខ្មែរអស់ ៨០០,០០០រៀល (ប៉ែតសិបម៉ឺនរៀល )យកទៅអស់។

ក្រោយកើតហេតុជនសង្ស័យក៏គេចទៅបាត់ដោយសុវត្ថិភាព គេក៏ឃើញ សមត្ថកិច្ចមូលដ្ឋានចុះ ដល់កន្លែងកើតហេតុបានត្រឹមសួរនាំជនរងគ្រោះ និងទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះប៉ុណ្ណោះ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនល្មើស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor