Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គ្មានអ្នកណាចង់ រំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជានោះទេ បើគណបក្សនេះមិនធ្វើខុសនឹងច្បាប់នោះ។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១២ តុលានេះថា ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងនៅកម្ពុជា មានការលើកជាមតិរិះគន់ថា គណបក្សប្រជាជនកម្ពុជា ប៉ុនប៉ងរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា។

ប៉ុន្តែការពិតជាក់ស្តែង មិនមានអ្នកណាចង់រំលាយគណបក្សប្រឆាំងមួយនេះទេ ហើយក៏មិនអាចរំលាយបានដែរ បើសិនជាគណបក្សនេះមិនបានប្រព្រឹត្តខុសច្បាប់ ដែលមិនត្រូវប្រឈមចំពោះមុខមាត្រា ៣៨ថ្មី និងមាត្រា ៤៤ថ្មី នៃច្បាប់ស្តី ពីគណបក្សនយោបាយ។

ដូច្នេះ គឺដោយសារតែគណបក្សសង្គ្រោះជាតិខ្លួនឯងទេ ដែលបានប្រព្រឹត្តបំពានច្បាប់ស្តីពីគណបក្សនយោបាយពាក់ព័ន្ធនឹងមាត្រា៦ថ្មីពីរ និងមាត្រា៧ ថ្មី ទើបត្រូវបានក្រសួងមហាផ្ទៃប្ដឹងទៅតុលាការកំពូល ដើម្បីឲ្យតុលាការពិនិត្យពីពិរទ្ធភាព និងសម្រេចតាមកំហុសជាក់ស្តែង ។

លោកថា ដូច្នេះកុំបន្ទោសគណបក្សប្រជាជនកម្ពុជាថា ប៉ុនប៉ងរំលាយខ្លួននោះ មិនត្រឹមត្រូវទេ ។

លោកបន្តថា អស់លោកបរទេស ក៏សូមមេត្តាពិនិត្យ និងសិក្សាពីសភាពការណ៍ ពិតនៅកម្ពុជាឲ្យបានច្បាស់សិនមុននឹងនិយាយវាយប្រហារមកលើ​គណបក្សប្រជាជនកម្ពុជា។ ហេតុអីមិនបន្ទោសអ្នកល្មើសច្បាប់ ហើយបែរជាមកបន្ទោសអ្នកអត់ខុសច្បាប់ទៅវិញ៕

លោក សុខ ឥសាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor