Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប៉ៃលិនៈ បុរសម្នាក់ ខណៈកំពុងជិះម៉ូតូស្រាប់តែខ្យល់គរ រ៉េចង្កូតម៉ូតូជ្រុលទៅបុកដែកដែលគេដាក់ចោលប្របចិញ្ចើមថ្នល់ស្លាប់យ៉ាងអាណោចអាធម៌ កាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផល សុខា អាយុ៣២ឆ្នាំ រស់នៅភូមិគ្រួសក្រហម ឃុំអូរដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់នៅនឹងកន្លែង)។ ធ្វើដំណើរតាមម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ គ្មានស្លាកលេខ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះត្រួតពិនិត្យ វាស់វែង ហើយបានប្រគល់ឲ្យបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ សមត្ថកិច្ចរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំក្រុមគ្រួសារមកយក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor