
ប្រព័ន្ធបាញ់បង្ហោះយន្តហោះអាមេរិក (EMALS) ដើម្បីជួយយន្តហោះចេញពីនាវាផ្ទុក ដែលទើបតែត្រូវបានសាកល្បងនៅលើនាវាផ្ទុកយន្តហោះ USS Gerald Ford របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងត្រូវដំឡើងទៅឲ្យនាវាផ្ទុកយន្តហោះឥណ្ឌា។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចុះផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។

សហរដ្ឋអាមេរិក បានព្រមព្រៀងផ្ដល់ ប្រព័ន្ធ EMALS ទៅនាវាផ្ទុកយន្តហោះ INS Vishal ថ្មី របស់កងទ័ពជើងទឹកឥណ្ឌា ដែលស្ថិតនៅក្រោមការសាងសង់នៅឡើយ។ សំណើធ្វើសមាហរណកម្មខាងអេឡិចត្រូនិក នៅលើនាវាឥណ្ឌា ដែលមានតាំងពីឆ្នាំ២០១៦ នៅពេលដែលទីក្រុង New Delhi ប្រទេសឥណ្ឌា បានបញ្ជូនលិខិតសំណើសុំ (LoR) ទៅកាន់មន្ទីរបញ្ចកោណ ដើម្បីទិញប្រព័ន្ធសម្រាប់បាញ់បង្ហោះយន្តហោះ នាពេលអនាគត។

គួរបញ្ជាក់ផងដែរថា កងទ័ពជើងទឹកអាមេរិក បានបញ្ចប់ការសាកល្បងជោគជ័យដំបូងរបស់ខ្លួន លើប្រព័ន្ធ EMALS នៅលើនាវា USS Ford នៅដើមឆ្នាំនេះ ហើយគេរំពឹងទុកថា នឹងមានលើយន្តហោះទំនើបៗរបស់សហរដ្ឋអាមេរិកនាពេលអនាគត ទោះបីជាមានការកក់ទុកមុន តាមបណ្ដាប្រទេសនានា៕