Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពិធីបុណ្យសពរបស់ សាន ស្រីឡៃ ទើបតែបញ្ចប់កាលពិម្សិលមិញ ភ្លាមៗនោះអ្នកដឹកនាំសម្តែងឈ្មោះ កៅ សីហា (អ្នកដឹកនាំរឿង «រាជនីភូមិគ្រិះ») បានប្រកាសស្វែងរកមនុស្សស្រីណាដែលមានមុខមាត់ស្រដៀង សាន ស្រីឡៃ ដើម្បីមកជំនួសតួអ្នកនាង ដោយលោកបានសរសេរនៅលើបណ្តាញសង្គមថា:

«បើបងប្អូនណា មានស្គាល់អ្នកណាដែលមានមុខមាត់ភិនភាគកំពស់កំពរប្រហាក់ប្រហែលនឹង សាន ស្រីឡៃ សូមទាក់ទងមកខ្ញុំផង ខ្ញុំត្រូវការបន្ទាន់។ បើទោះគាត់មិនមានទេពកោសល្យសិល្បៈសម្ដែងក៏ដោយ សំខាន់គាត់ មានរូបរាងមុខមាត់ ប្រហាក់ប្រហែលគ្នា និងមានចិត្តស្រឡាញ់ ចង់ប្រឡូកចូល ក្នុងវិស័យសិល្បៈ។ សូមជួយស៊ែរបន្តផង។ សូមអរគុណ។»

បន្ទាប់ពីប្រកាសនេះត្រូវបានផ្សាយ ឃើញថាមានប្រិយមិត្ត ជាច្រើនបាន Comment លើកឡើង រូបដែលស្រដៀង នឹងអ្នកនាង សាន ស្រឡៃ ប៉ុន្តែមិនទាន់ដឹងថាត្រូវជ្រើស យកនារីរូបណានៅឡើយ ស្រាប់តែនៅមុននេះ  យោងតាមគណនីហ្វេសប៊ុករបស់បងប្រុសម្នាក់ « Mario Single » បានឲ្យដឹងថា ៖

ហង្សមាស នឹង មានការណាត់ជួប ជាមួយ  Ny Por New. នៅស្អែកនេះ ជួយស៊ៀរលេីកទឹកចិត្តផង ក៏ដូចជាបងប្អូន ដែលស្រលាញ់ជាប់ដក់ក្នុងបេះដូង គឺ បងស្រី សានស្រីទ្បៃ ❤️❤️❤️🙏🏻🙏🏻

ជាមួយនឹងសារខាងលើ លោកក៍បានភ្ជាប់រូប កញ្ញា Ny Por New ដ៍ស្រស់ស្អាតប៉ុន្មានសន្លឹងផងដែរ។

តើលោកអ្នកយល់យ៉ាងណាដែរ? ចំពោះមុខមាត់របស់គាត់ តើស្រដៀងនឹង អ្នកនាង សាន ស្រីឡៃទេ? ហើយអាចនឹងគ្រងតំណែងបន្ត ពីអ្នកនាង សាន ស្រីឡៃ ក្នុងរឿង «រាជនីភូមិគ្រិះ» ទេ?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor