
លោក Nguyen Tan Anh អ្នកដំណាងរបស់ក្លឹប Hoang Anh Gia Lai បានបង្ហើបថាខ្សែបម្រើជម្រើសជាតិវៀតណាម Luong Xuan Truong មានទំនាក់ទំនងធ្វើការផ្ទេរទៅលេងនៅអឺរ៉ុប។

អ្នកតំណាងរូបនេះបាននិយាយទៅកាន់ Zing.com ថា៖” មានក្លឹបនីអឺរ៉ុប២ទៅ៣និងកូរ៉េខាងត្បូងមួយចំនួនបានដាក់សំណើទិញយក Luong Xuan Truong។ រូបគេប្រហែលជាមិនត្រឡប់មកវៀតណាមវិញទេ ការសម្រេចចិត្តរបស់គាត់អាស្រ័យលើដំណើរការពិភាក្សារបស់ម្ចាស់ក្លឹប HAGL លោក Doan Nguyen Duc និងអ្នកតំណាងមកពីអឺរ៉ុប”។

Truong គឺកីឡាកររបស់ Incheon United ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅ Gangwon។ ដោយចំណាយពេល២ឆ្នាំនៅកូរ៉េខាងត្បូង ខ្សែបម្រើជម្រើសជាតិវៀតណាម ហាក់មិនបានពង្រឹងសមត្ថភាពខ្លាំងនោះឡើយដោយសារតែមិនបានចូលលេងញឹកញាប់ និងភាគច្រើនអង្គុយកៅអីបម្រុង ពេលចំណាយពេលនៅក្លឹបលីកកំពូលកូរ៉េខាងត្បូង។
រហូតមកដល់ពេលនេះ កីឡាករវ័យ២២ឆ្នាំបានលេងតែ៣ប្រកួតប៉ុណ្ណោះឲ្យ Gangwon ដោយឈ្នះ២ប្រកួតនិងចាញ់១ប្រកួត៕