
តារាចម្រៀងលោក រ៉ាវី បានចូលច្រៀងនៅក្នុផលិតកម្ម សាស្តា មានរយៈពេលប្រមាណជាជិតបួនឆ្នាំមកហើយ ប៉ុន្តែលោកទើបតែបានចុះកុងត្រាប្រមាណជាពីរខែមកទេ ស្រាប់តែពេលនេះលោក រ៉ាវី បង្ហាញមុខនៅក្នុងផលិតកម្ម អ៊ិច ខណៈដែលលោកមិនទាន់បានបញ្ចប់កុងត្រានៅទ្រនំចាស់នឡើយ។

ការលេចចេញនូវរឿងដ៏រសើបខាងលើ ស្រាប់តែនៅព្រឹកនេះផលិតកម្ម សាស្តា បានចេញសារនៅក្នុងPage ហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់ជាមួយរូបភាពលោក រ៉ាវី ថា “ប្អូនមិនឲ្យតម្លៃ ក្រុមហ៊ុន សាស្តា ដែលផ្តល់កំណើតឲ្យប្អូនរយៈពេល បី បួនឆ្នាំមកនេះសោះ ពីមុនពេលដែលប្អូនមិនទាន់ចូលច្រៀងនៅក្នុង ក្រុមហ៊ុន សាស្តា តើមានគេស្គាល់ប្អូនអត់ ?ប្អូនចាំដោះស្រាយគ្នានៅចំពោះមុខច្បាប់ចុះ….ព្រោះកិច្ចសន្យានៅមិនទាន់បញ្ចប់នៅឡើយទេ….ស្នាមម្រាមដៃប្អូន និង សាក្សីប្អូននៅច្បាស់ណាស់ មិនទាន់រលុបនៅឡើយទេ ចុះកុងត្រាទើបតែបានពីរខែតើ… កុំប្រញ៉ាប់ពេក…ទើបតែចេញបទ Original Song បុណ្យភ្ជុំហើយតើ..ទុកឲ្យអ្នកចម្រៀង ដែលមិនទាន់បានចេញបទ គ្នាចេញផង គ្នាក៍ចង់ល្បីដូចប្អូនដែតើ….បើប្អូនចង់ចេញពី ក្រុមហ៊ុន សាស្តា ចេញឲ្យមានកិត្តយស ដូចប្អូនប្រុស ពេជ្រ ថាណា ទើបល្អ ជ្រុលចូលច្រៀងៗនៅផលិត កម្មដែលល្បីទើបមានអនាគត់”
ជុំវិញការផ្ទុះចេញព័ត៌មានខាលើនៅមិនទាន់ទទួលបានការឆ្លើយបញ្ជាក់ពីតំណាងផលិតកម្ម សាស្តា និង តារាចម្រៀងលោក រ៉ាវី នៅឡើយ ព្រោះទូរស័ព្ទគ្មានអ្នកទទួល តែទោះយ៉ាងណា Kqube រង់ក៏ចាំការបញ្ជាក់បន្ថែមពីផលិតកម្ម និងតារាចម្រៀងរូបនេះ ចំពោះព័ត៌មានខ្វែងគំនិតគ្នា ដែលកំពុងកើតមានឡើង ដើម្បីស្រាយចម្ងល់ជូនអ្នកគាំទ្របានដឹងកាន់តែច្បាស់ពីមូលហេតុតារាចម្រៀងលោក រ៉ាវី ទៅច្រៀងនៅផលិតកម្ម អ៊ិច ដោយមិនទាន់បញ្ចប់កុងត្រានៅផលិតកម្ម ចាស់ ៕


