Sponsor
រិទ្ធី

ទោះបីជាបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិស្ថិតក្នុងដៃតុលាការកំពូល ព្រះមហាក្សត្របានឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ច្បាប់​៤ទាក់ទងនឹងការបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយត្រូវឱ្យគណបក្សផ្សេង ហើយកាលពីម្សិលមិញ លោក ហ៊ុន សែន បានអំពាវនាវឱ្យក្រុមប្រឹក្សាឃុំ មេឃុំ ចៅសង្កាត់ ជំទប់ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ តែបើយើងផ្អែកលើកក្តា ៣យ៉ាងដែលជាមូលដ្ឋានដ៏សំខាន់ មិនអាចរំលាយគណបក្សសង្រ្គោះជាតិបានទេ៖

១- នៅក្នុងលិខិតចំហ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ អង្គការអន្តរជាតិចំនួន៥៥ រួមគ្នាស្នើសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំដើម្បីដោះស្រាយវិបត្តិនយោបាយកម្ពុជា។ ក្នុងលិខិតចំហនេះ បានទទូចឲ្យសហប្រធាន និងប្រទេសម្ចាស់ហត្ថលេខីទាំងអស់ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បំពេញកាតព្វកិច្ចដ៏សមស្របមួយរបស់ខ្លួន គឺកោះប្រជុំប្រទេសហត្ថលេខីទាំងអស់ជាបន្ទាន់ដើម្បីដោះស្រាយស្ថានការណ៍រំលោភសិទ្ធិមនុស្ស រំលោភនីតិរដ្ឋ និងរំលោភប្រជាធិបតេយ្យ យ៉ាងធ្ងន់ធ្ងរ និងយ៉ាងគំហុកនៅកម្ពុជា។

២- កាលពីថ្ងៃទី២៣ ខែតុលា នេះ សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់មកពីគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ លោក Ted Cruz បានដាក់ឱវាទឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា មុនថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បើមិនដោះលែង ក្នុងនាមលោកសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាដទៃទៀត រួមទាំងរដ្ឋការរបស់លោក ដូណាល់ ត្រាំ ផងដែរនឹងមានវិធានការណ៍ជាក់ស្តែងលើមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួនគឺ ការឃាឃាំងមិនឱ្យចូលសហរដ្ឋអាមេរិក។ អាមេរិកអាចបង្កកលុយរបស់មន្ត្រីរដ្ឋាភិបាលបាន ដោយសារការចរាចរលុយក្នុងពិភពលោកត្រូវឆ្លងកាត់ធនាគារកណ្តាលរបស់អាមេរិក។

៣-សហភាពសភាអន្ដរជាតិIPUដែលមានប្រទេសជាង១០០ជាសមាជិកបានចេញសេចក្ដីសម្រេចឱ្យកម្ពុជាបញ្ឈប់យន្ដការច្បាប់ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ហើយត្រូវដោះលែងលោក កឹមសុខា ឱ្យមានសេរីភាពឡើងវិញ។ ក្រុមសមាជិកសភារបស់ស្ថាប័នអន្ដរជាតិនេះបានប្រាប់ថានឹងបញ្ជូនគណៈកម្មាធិការស្វែងរកការពិតមួយក្រុមមកកាន់កម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ម្យ៉ាងទៀត បើគណបក្សសង្រ្គោះជាតិអវត្តមានក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ អន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាល នោះនឹងប៉ះពាល់ដល់សេដ្ឋកិច្ច នយោបាយការបទេស ទំនាក់ទំនងការទួត វិនិយោគិនបរទេសជាដើម។ កម្ពុជាជាប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដូចនេះ កម្ពុជាត្រូវការជាចាំបាច់នូវជំនួយបរទេស ការអនុគ្រោះពន្ធនាំចូល ដៃគូសម្រាប់អភិវឌ្ឍន៍ ក៏ដូចជាការធ្វើពាណិជ្ជកម្មជាដើម។

ប៉ុន្តែ បើទោះបីជាសង្រ្គោះជាតិនឹងមិនរំលាយក៏ដោយ តែលោក កឹម សុខា ប្រហែលជាមិនអាចចូលប្រឡូកក្នុងនយោបាយតទៅទៀតទេ គណបក្សសង្រ្គោះជាតិត្រូវជ្រើសរើសប្រធានថ្មីជំនួស លោក កឹម សុខា។ រង់ចាំតាមដាន ថាតើការទស្សន៍ទាយដោយផ្អែកលើកក្តាខាងលើនេះ ត្រឹមត្រូវឬយ៉ាងណា?
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor