
ពិធីបុណ្យសពរបស់តារាចម្រៀងពន្លកថ្មីវ័យក្មេងអ្នកនាង សាន្ត ស្រីឡៃ ត្រូវបានធ្វើទៅតាមប្រពៃណីរួចរាល់ហើយកាលពីម្សិលមិញ ដែលមានការចូលរួមពីសំណាក់គ្រួសារនាង និងមិត្តសិល្បករជាច្រើនមានដូចជា អ្នកនាង ពេជ្រ សោភា និងលោក G-Devith ជាដើម។ ការបាត់បង់ជីវិតរបស់ អ្នកនាង សាន្ត ស្រីឡៃ បានខ្លាចជាប្រធានបទដ៏ក្តៅមួយរបស់មហាជន ដោយក្នុននោះមានការលើកឡើងអំពីចំនុចខុសគ្នាចំនួន ៣ នៃកាស្លាប់របស់នាង សាន្ត ស្រីឡៃ ទៅនឹងការស្លាប់របស់តារាដ៏ទៃទៀត។
១- អ្នកនាង សាន្ត ស្រីឡៃ ត្រូវបានអតីតប្តីរបស់ខ្លួនបាញ់សម្លាប់ជាច្រើនគ្រាប់ បន្ទាប់មកបាញ់ខ្លួនឯងតាមក្រោយ មហាជនមួយចំនួនបានគិតថានេះគឺជាកម្មពារមួយដែលនាងបានធ្វើខ្លួនជាមនុស្សទី៣ដណ្តើមសេចក្តីសុខពីគ្រួសាររបស់ប្រពន្ធដើម។
២- សពមិនទាន់បានបូជាស្រួលបួលផង ស្រាប់តែធ្លាយដំណឹងថា រូបភាពអាក្រាតកាយមួយកំណាត់ខាងលើរបស់នាង ត្រូវបានក្រុមមន្ត្រីប៉ូលីសកោសល្យវិច័យខិលខូចមួយចំនួនថតយកទៅចែកចាយជាការលេងសើច
៣- បញ្ហាចម្រូងចម្រាស់តម្លៃថ្លៃតម្កល់សព សាន ស្រីឡៃ បានផ្ទុឡើងទាំងយប់ ព្រោះបញ្ហាលុយ ២៦០០ ដុល្លារ ដែលអាចារ្យទារជាតម្លៃថ្លៃពេកពីក្រុមហ៊ុន ទូរទស្សន៍ ហង្សមាស។
ព្រោះតែបញ្ហាទាំង ៣ ខាងលើ បានកើតឡើងទៅចំពោះ អ្នកនាង សាន្ត ស្រីឡៃ ធ្វើឲ្យមហាជនមានការអាណិតអាសូរដល់នាងជាពន់ពេក ជាពិសេសនោះគឺកូនរបស់នាងទាំងពីរ ដែលនឹងត្រូវរស់នៅដោយគ្មានម្តាយហៅនឹងគេជារៀងរហូត។