
ក្រោយបែកធ្លាយលិខិតអត់លេខ ដែលមានរូប លោក វិល្លាមគ័ង ថាលោក បានរត់ទៅចូលរួមជាមួយគណបក្សខ្មែរសាធារណរដ្ឋរបស់លោក លន់ ឫទ្ធិ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈលោក ដែលមហាជនធ្លាប់ស្គាល់ ត្រឹមតែជាអ្នកវិភាគ បែបឯករាជ្យតែប៉ុណ្ណោះ ។
មុននេះបន្តិច នៅលើគណនីផ្លូវការរបស់លោក បានចេញហើយ គឺលិខិតចំហបដិសេដថាលោក មិនបានចូលបក្សខ្មែរសាធារណរដ្ឋទេ៖
លិខិតចំហរ
គោរពជូនលោកប្រធានគណបក្សខ្មែរសាធារណរដ្ឋជាទីគោរពរាប់អានដ៏ជ្រៀលជ្រៅ
គោរពជូនគ្រប់បណ្ដាញសារពត៌មានក្នុងស្រុកទាំងអស់
ខ្ញុំបាទ វិល្លាម សុំជម្រាបអស់លោកលោកស្រីនឹងបណ្ដាញសារពត៌មានអោយបានជ្រាបថា ខ្ញុំពុំបានចូលគណបក្សណាមួយនោះទេ ហេីយចំពោះឯកសាស្ដីពីការសុំចូលគណបក្សខ្មែរសាធារណរដ្ឋទៀតសោត គឺខ្ញុំក៏ពុំបានដឹងដូចគ្នាដែរ
ដោយខ្ញុំសន្មត់ថាមានទុច្ចរឹតជនមានចេតនាធ្វេីបាបនឹងមួលបង្កាច់បង្ខូចឈ្មោះខ្ញុំដោយហេតុផលនយោបាយតែប៉ុណ្ណោះ ព្រោះលិខិតនេះស្រាប់តែលេចធ្លាយក្រោយ វិទ្យុវាយោបានធ្វេីបទសម្ភាស ពីអត្តសញ្ញាណរបស់ខ្ញុំ ជាពិសេសខ្ញុំសង្កេតឃេីញថាលិខិតសុំចូលគណបក្សនេះពុំមានចុះលេខស្របតាមក្រមរដ្ឋបាលនោះទេ អាស្រ័យហេតុនេះខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា លោកប្រធានគណបក្សជាទីគោរពរាប់អាននឹងចូលរួមសហការគ្នាជាមួយខ្ញុំដេីម្បីស្វែងរកជនខិលខូចទាំងនោះ ដេីម្បីអោយទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន នឹងយ៉ាងដាច់ខាត ។
សូមលោកប្រធានគណបក្សខ្មែរសាធារណរដ្ឋទទួលការគោរពរាបអានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ
សុំបណ្ដាញសាពត៌មានទាំងអស់ជ្រាបជាពត៌មាន

តើប្រិយមិត្តយល់យ៉ាងណាដែរ?