Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ទីបំផុត បទ “ឈឺចាប់ពីរដងបានហើយ” របស់ សាន ស្រឡៃ ចេញ MV ជាផ្លូវការ ស្តាប់ហើយ ធ្វើឲ្យអ្នកគាំទ្រ ទប់ទឹកភ្នែកមិនបាន តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម រស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ បាន​ទទួល​មរណភាព​ដោយសារតែ​ខ្មាន់កាំភ្លើង បាន​បាញ់​សម្លាប់​រូប​នាង​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ ដំណឹង​នេះ​ធ្វើ​ឲ្យ​មហាជន និង​សិល្បករ សិល្បការនី ជា​ច្រើន​សម្ដែង​នូវ​ការ​តក់ស្លុត និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​របស់ សាន ស្រីឡៃ។

ក្នុង​រយៈពេល​១ឆ្នាំ​ជាង​ហើយ​ដែល​អ្នក​នាង បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ក្រោយ​ពី​បាន​ធ្វើ​ការ​ប្រកួត​ចម្រៀង The Voice Cambodia រដូវ​កាល​ទី២។ អ្នក​នាង​ក៏​បាន​បញ្ចេញ​បទ​ចម្រៀង​ជា​ច្រើន​បទ និង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ជាច្រើន​ផង​ដែរ។

ក្នុង​នោះ​ផង​ដែរ ក្រោយ​ពី​បាន​បូជា​សព​ចប់ ផលិតកម្ម​ហង្សមាស បាន​បញ្ចេញ MV បទ “ឈឺ​ចាប់​ពីរ​ដង​បាន​ហើយ” ដែល​ជា​ចំណង​ដៃ​ចុង​ក្រោយ​បង្អស់​របស់ សាន ស្រីឡៃ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ស្រណោះ​នូវ​ទឹក​ដម​សំឡេង​របស់​អ្នក​នាង ដែល​បន្សល់​ត្រឹមតែ​សំឡេង​សម្រាប់​អ្នក​គាំទ្រ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor