
ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី 1 វគ្គ LIVE SHOW សប្ដាហ៍ទី ៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ជាលទ្ធផល សម្រាប់ ជាកូនក្រុមកញ្ញា សុគន្ធ នីសា កុមារី ឃុយ មុីហៀង បានជាប់ដោយការផ្ញើសារគាំទ្រពីទស្សនិកជន ចំណែកឯ កុមារី ណូ ឈូ សីុវហេង ត្រូវបាន coach សុគន្ធ នីសា ជ្រើសយកទៅវគ្គផ្តាច់ព្រ័ត្ត អ្វីដែលគួរឲ្យសោកស្តាយនោះ គឺ កុមារី អ៊ុក សុវណ្ណារី និងកុមារា ឈិន សីហា មិនបានបន្តទៅវគ្គផ្តាច់ព្រ័ត្តឡើយ។

លទ្ធផល របស់ កុមារី អ៊ុក សុវណ្ណារី បានធ្វើឲ្យលោក Peypey Dy ក៏មានការប្រតិកម្មនឹងការធ្លាក់របស់កុមារី អ៊ុក សុវណ្ណារីផងដែរ ដោយរូបលោកមិនអស់ចិត្តដែលប្អូនស្រីមានទឹកដមសម្លេងពីរោះ តែមិនបានជាប់ទៅវគ្គផ្តាច់ព្រ័ត្ត។

មិនត្រឹមតែលោក Peypey Dy នោះទេ មុននេះបន្តិច តារាកំប្លែង នាយពែកមី ក៍មានការសោកស្ដាយនឹង អ៊ុក សុវណ្ណារី ដែរ ព្រោះគាត់ថា ជា អាយដល របស់គាត់ ហើយសរសើរថាមានសម្លេងពីរោះ មិនងាយមានក្មេងណាដូចប្អូនទេ។
នាយ ពែកមី ក៍បានបន្តថា ឲ្យ សុវណ្ណារី តស៊ូបន្តទៀត កុំបាក់ទឹកចិត្ត គាត់ចាំគាំទ្រ។
