Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រហូតមកដល់ថ្ងៃនេះការរិះគន់ពីសំណាក់មហាជន មកលើ សុគន្ធ នីសា នៅតែកក្រើក បន្ទាប់ ពីកូនក្រុម នីសា កុមារី អ៊ុក សុវណ្ណារី មិនបានបន្តទៅវត្គផ្តាច់ព្រ័ត្រ ខណៈដែលមហាជនជាច្រើនយល់ថា កុមារីរូបនេះជាអ្នកមានសមត្ថភាពគួរទទួលបានសិទ្ធបន្ត។ មូលហេតុទាំងនេះធ្វើឲ្យមហាជនជាច្រើនលើកឡើងថា គ្រូគ្មានជំនាញ និងនៅពីក្រោយរឿងនេះ អាចនឹងមានអ្វីពិសេស….។

ខណៈដែលកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន នៅវគ្គ Live Show សប្ដាហ៍ទី ៣ និងជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវ
បានប្រកាសលទ្ធផលបេក្ខជនកូនក្រុមនៃ Coach ទាំងបី ដែលទទួលបានសម្លេងសារបោះឆ្នោតច្រើនជាងគេ និងមានកូនក្រុមម្នាក់ ត្រូវCoach ជ្រើសយក។

ជាក់ស្តែងកូនក្រុមកញ្ញា សុគន្ធ នីសា ឈ្មោះ កុមារី ឃុយ ម៉ីហៀង បានជាប់ដោយការផ្ញើសារគាំទ្រពីទស្សនិកជន ដោយកុមារី ណូ ឈូ ស៊ីវហេង ត្រូវបាន Coach សុគន្ធ នីសា ជ្រើសយកទៅវគ្គផ្តាច់ព្រ័ត្រ តែអ្វីដែលគួរឲ្យសោកស្តាយ កុមារី អ៊ុក សុវណ្ណារី និងកុមារា ឈិន សីហា មិនបានបន្តទៅវគ្គផ្តាច់ព្រ័ត្តឡើយ។

ការចាកចេញពីកម្មវិធី របស់កុមារី អ៊ុក សុវណ្ណារី បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានចូលComment លើបណ្តាសង្គមហ្វេសប៊ុក បានបង្ហាញកាយវិការមិនស្របតាម Coach សុគន្ធ នីសា ឡើយ ដោយពួកគេម្នាក់ៗ បានលើកហេតុផលថាកុមារី អ៊ុក សុវណ្ណារី គឺជាបេក្ខភាព​សក្ដិសម​បំផុត បន្តទៅវត្តផ្តាច់ព្រ័ត្រ ព្រោះប្អូនស្រីមានទឹកដមសំឡេងល្អកម្រមាន។

នេះគឺជាសារខ្លះៗ ដែលយើងបានដកស្រង់ចេញពីហ្វេសប៊ុក “ខមិន99.99% មិនគាំទ្រការសំរេចចិត្តសុគន្ធនីសា។ ហេតុអីការvote ខុសពីការខមិន តើការvoteរបស់ហង្សមាសទុកចិត្តបានអត់? ស្តាយណាស់សមត្ថភាពល្អធ្លាក់អស់​ មានគ្រូបង្ហាត់ដូចសុគន្ធនីសា ចឹងប៉ុន្មានអ្នកទៀតទេលោក មើលហើយមួម៉ៅខ្លាំងណាស់?ចឹងបានអោយគេថាមិនខុសទេ? សុគន្ធនីសា អើយ ចប់ហើយ ខ្ញុំក៏មិនចង់មើលនាងទៀតដែរ? អ្នកដែលមានសំឡេងល្អ និងជាក្តីសង្ឃឹមថា នឹងឆ្លងទៅវគ្គបន្ត បែរជាមិនជាប់ យ៉ាប់ណាស់ ។ បើថាអ៊ុកសុវណ្ណារីទៅមិនរួច ក្មេងៗណាក៍ទៅមិនរួចដែរ ព្រោះគ្រូទាំងបីក៏គ្មានជំនាញនេះពិតប្រាកដែរ ច្រៀងតែខ្លួនឯងមិនកើតផងតើធ្វើគ្រូយ៉ាងណា”។

គួរបញ្ជាក់ដែរថា ការប្រកួតវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រយ៉ាងស្វិតស្វាញ កាលពីយប់ថ្ងៃទី០៧ តុលា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia បាន រកឃើញកុមារឡើងដល់វគ្គផ្តាច់ព្រ័ត្រ៦រូប ដើម្បីទៅលើកពានជយលាភីនាចុងសប្តាហ៍ក្រោយនេះ។ ក្នុងនោះសម្រាប់កូនក្រុមលោក ព្រាប សុវត្ថិ មាន ពេជ្រ ថៃ និង ឡុង លីគ័ង្គ ខណៈកូនក្រុម ឱក សុគន្ធកញ្ញា បានទៅលើកុមារី សុខ សុជាតា និងកុមារី រ៉ន ចាន់ឌីន និងកូនក្រុម សុគន្ធ និសា បានទៅលើកុមារី ឃុយ ម៉ីហៀង និងកុមារី ណូ ឈួស៊ីវហេង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor