Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមកម្មករ-កម្មការិនីមិនចាំបាច់ទៅសង្ឃឹមលើគណបក្សប្រឆាំងនោះទេ ព្រោះពួកគេគ្មានអ្វីជួយកម្មករ ក្រៅពីការដើរបំផ្លាញជាតិ។

ក្នុងជំនួបសំណេះសំណាល ជាមួយកម្មករជាលើកទី១២ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចបានថ្លែងថា ត្រូវរួមគ្នាខិតខំកសាងទាំងផ្នែកទុន និងរឹង ដើម្បីទាក់ទាញការវិនិយោគ។ ក្នុងនោះសម្តេចបានទាក់ទាញ អ្នកវិនិយោគពីក្រៅប្រទេស ដូច្នេះកុំរំពឹងទៅលើបាតដៃបក្សប្រឆាំង។

សម្តេចបញ្ជាក់ថា សូមកុំរំពឹងទៅលើបាតដៃរបស់ពួកបក្សប្រឆាំង ក្រៅពីការបំផ្លាញ  គ្មានបានធ្វើអ្វីនោះទេ។ ពាក្យថា តំឡើងប្រាក់ខែ គឺជាពាក្យសម្លាប់ កម្មករយ៉ាងពិតប្រាកដ។ យើងគាំទ្រនូវសំណើណាក៏ដោយ ដែលវាផ្តល់អត្ថប្រយោជន៍ពិតៗឲ្យកម្មករ និងលទ្ធភាព ដែលអាចធ្វើទៅកើត ប៉ុន្តែការញុះញង់ឲ្យកម្មករទាមទារលើសកម្រិត ដើម្បីបង្កើតឡើងនូវចរន្តនយោបាយ ធ្វើបាតុកម្ម ដើម្បីគាំទ្រទង្វើខុសច្បាប់របស់គេ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor