Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ សណ្ឋាគារ និងរមណីយដ្ឋានសុខាសៀមរាប នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំផ្ដាំផ្ញើត្រឡប់ទៅវិញ សូមកុំទិញអ្វីដែលមានជាតិគីមីទៅ វាចប់បាត់ទៅហើយ មកចោទតែរាជរដ្ឋាភិបាល ចុះខ្លួនឯងម៉េចមិនមើលផង សូមប្រជាពលរដ្ឋរួមគ្នាពហិការ កុំទិញរបស់ណា ដែលមានជាតិគីមី”

សម្ដេច ហ៊ុន សែន អំពាវនាវដល់អាហារដ្ឋានទាំងអស់នៅកម្ពុជា ត្រូវធ្វើយ៉ាងណាឲ្យមានសុវត្ថិភាពចំណីអាហារ មិនអាចទុកឲ្យភ្ញៀវទេសចរហូប ហើយរាគរូសឈឺពោះឡើយ។ សម្ដេចថា មានរឿងមួយដែលតែងតែនិយាយ និងសំណូមពរមករាជរដ្ឋាភិបាលថា កុំឲ្យនាំចូលបន្លែ ដែលមានជាតិគីមី។

ជាមួយរឿងនេះដែរ កាលពីយប់​ ថ្ងៃ០៣ តុលា ម្សិលមិញនេះ លោកឧកញ៉ា ដេវីតឆាយណាវ៉ា គាត់បានបង្ហោះថា ៖

« ប្រជាជនខ្មែរដឹងថាបន្លែមានគីមីកុំទិញ កុំទិញ ដូចពាក្យថារដ្ឋាភិបាលឆ្កួតគឺកុំឆ្កួតតាមរដ្ឋាភិបាល »

តេីឃ្លាដែល​លោកឧកញ៉ា និយាយនេះ​វាមានអត្ថន័យ​បែបណា ?

សូមបញ្ជាក់ផងដែរថា ៖ លោកឧកញ៉ា ដេវីតឆាយណាវ៉ា ដែលយេីងធ្លាប់បានដឹងថាជាឧកញ៉ាម្នាក់​ធ្លាប់មានឥទ្ធិពល កាលពីឆ្នាំ២០០៨ ភាពល្បីរន្ធឺនោះ បានល្បីរហូតដល់លោកនាយករដ្ឋមន្ត្រី និងមានកិត្តិនាមថា ជាមេធាវីទំនេីងផងដែរ ក្រោយមក លោកឧកញ៉ាបានបាត់មុខមួយរយៈ និងត្រលប់មកវិញ បំបែកសំណុំរឿងដ៏រសេីបមួយ រហូតឈានដល់មានជំលោះពាក្យសម្ដីជាមួយអ្នកវិភាគនយោបាយម្នាក់ផ្អេីលបណ្ដាញសង្គមហ្វេសបុក ហើយពេលនេះ លោកក៏កំពុងមានប្រជាប្រិយភាពមកវិញយ៉ាងគំហុក៕

សារដែលលោកបានរៀបរាប់
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor