Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អតីតហ្វ្រេស៊ីវគ្គពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​លោក ប៊ុន លីម៉ា ដកខ្លួនពីអាជីពសម្តែងជាងមួយឆ្នាំមកហើយបន្ទាប់ពីលោកបានបន្សល់ទុកវត្តមានសម្តែងMV ប្រមាណជា៥០បទនៅលើទីផ្សារ។ ពេលនេះលោកបានវិញមកបង្ហាញមុខជាថ្មីក្នុងMV បទ “មនុស្សស្រីធម្មតាម្នាក់អោយខ្ញុំខូចចិត្ត” របស់លោក គូ ម៉ា ដែលកំពុងតែល្បីកប់ក្នុងស្រទាប់យុវវ័យ។

បុរសសង្ហាញ ប៊ុន លីម៉ា បានប្រាប់ថា លោកបានចូលប្រឡូកអាជីពសិល្បៈតាំងពីឆ្នាំ២០០៨មកម្ល៉េះ ពោលគឺចាប់តាំងពីបញ្ចប់ការប្រលងហ្វ្រេស៊ីភ្លាមៗតែម្តង ហើយប៉ុន្មានឆ្នាំនេះលោកបានសម្តែងMVឲ្យតាម​បណ្ដា​ផលិតកម្មក្នុងស្រុកមានប្រមាណជាង៥០បទមកហើយ ដោយឡែកការសម្តែងខ្សែភាពយន្តក៏មានផលិតករជាច្រើនបានទាក់ទងមកដែរ តែលោកមិនដែលទទួលយកទេ ព្រោះជាប់រវល់ការងាររកស៊ីផ្ទាល់ខ្លួន មិនសូវមានពេលទំនេរ ដូច្នេះហើយទើបលោកមិនមានវត្តមានលើវីដេអូភាពយន្តនាពេលកន្លមក។

តារារូបនេះបន្តថា ព្រោះតែការងារផ្ទាល់ខ្លួនបុកច្រើនពេក លោកក៏បានបង្ខំចិត្តផ្អាកពីការងារសិល្បៈមានរយៈពេលជាងមួយឆ្នាំមកហើយ ទើបតែប៉ុន្មានខែនេះមានពេលទំនេរតិចតូច ​គាប់ជួន​មានអ្នកដឹកនាំទាក់ទងហៅសម្តែងMV លោកក៏បានវិញមកថតឲ្យផលិតកម្ម ថោន ប្រមាណជាង១០បទហើយ ប៉ុន្តែបទខ្លះមិនទាន់បានចេញទេ ហើយលោកក៏មិនទាន់អាចប្រាប់ចំណងជើងបានដែរ ព្រោះខាងផលិតកម្មមិនទាន់ឲ្យបញ្ចេញ។

លោក ប៊ុន លីម៉ា បន្តថា បទ “មនុស្សស្រីធម្មតាម្នាក់អោយខ្ញុំខូចចិត្ត” គឺជា MV ល្បីជាងគេ ខណៈដែលលោកបានវិលមកកាន់ការងារសិល្បៈជាថ្មី ព្រោះបទនេះក្រៅពីបកស្រាយដោយតារាចម្រៀងល្បីលោក គូម៉ា អ្នកដឹកនាំក៏បាននិពន្ធសាច់រឿងបានល្អ ហើយការសម្តែងជាមួយកញ្ញា សាឌី ក៏លេងបានល្អផងនោះ ទើបMVបទមួយនេះល្បីខ្លាំងក្នុងស្រទាប់យុវវ័យតែម្តង។

តារារាងខ្ពស់ស្រឡះបន្តថា តាមរយៈ MV បទខាងលើលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រកាន់តែខ្លាំង ព្រោះសន្ទុះទស្សនិកជនដែលចូលមកComment ​សសើរ​មានច្រើន​លើស​ពីការគ្រោងទុក ដែលជាផ្នែកមួយជួយឲ្យលោកកាន់តែមានទឹកចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនមកចាប់យកអាជីសម្តែង ដើម្បី​បម្រើ​​អារម្មណ៍បងប្អូនតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor