Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រទេស​កូរ៉េខាងត្បូង​ និង​ចិន​ បាន​ព្រមព្រៀង​គ្នា​ធ្វើ​ការ​ផ្សះផ្សា​ចំណង​មិត្តភាព​ ក្រោយ​ពី​បាន​អូស​បន្លាយ​រយៈ​ពេល​មួយ​ឆ្នាំ​ រឿង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​អាមេរិក​ នៅ​កូរ៉េខាងត្បូង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចុះ​ផ្សាយ​នា​រសៀល​ថ្ងៃ​អង្គារ ទី​៣១ ខែ​តុលា ឆ្នាំ​២០១៧។

ក្រសួង​ការបរទេស​កូរ៉េខាងត្បូង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ត្រូវ​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​អាមេរិក​ (THAAD)​ ដើម្បី​ការពារ​ពី​ការ​គំរាមកំហែង​ពី​សំណាក់​ប្រទេស​កូរ៉េខាងជើង​ នា​ពេល​កន្លង​មក​។ ក្រសួង បាន​បន្ថែម​ទៀត​ថា​ “ភាគី​ទាំង​ពីរ​ បាន​ចែករំលែក​ទស្សនៈ​ថា​ ការ​ពង្រឹង​ការ​ផ្លាស់ប្ដូរ​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​កូរ៉េ​ និង​ចិន​ បាន​ផ្ដល់​ផលប្រយោជន៍​រួម​គ្នា​ ព្រមទាំង​ផ្លាស់ប្ដូរ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ថែម​ទៀត​ផង​”

សេចក្ដី​ព្រមព្រៀង​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​រវាង​ជំនួយ​ការ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ Kong Xuanyou ​ និង​អនុ​ប្រធាន​ ការពារ​ជាតិ​កូរ៉េខាងត្បូង​លោក​ Nam Gwan-pyo​ នា​ពេល​ថ្មី​ៗ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រធានាធិបតី​កូរ៉េខាងត្បូង​ លោក Moon Jae-in​ បាន​និយាយ​ថា​ ខ្ញុំ​នឹង​ជួប​ជា​មួយ​មេដឹកនាំ​កំពូល​ចិន​លោក​ ស៊ី​ ជីនពីង​ ក្រោយ​វេទិកា​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (APEC) នៅ​ថ្ងៃ​ទី​១០-១១ ខែ​វិច្ឆិកា ខាង​មុខ​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor