
ការចាកចេញ របស់អ្នកនាង សាន ស្រីឡៃ បន្សល់ទុកនូវកូនកំពា្រ ពីរនាក់ នៅក្មេងៗ និងម្ដាយ ជាហេតុធ្វើឲ្យមហាជន មានការព្រួយបារម្ភនឹង អនាគត របស់ពួកគាត់ ថានឹងទៅជាយ៉ាងណាថ្ងៃមុខ។
ថ្ងៃគម្រប់ ៧ថ្ងៃរបស់អ្នកនាង ក៍ជិតមកដល់ គឺថ្ងៃសៅរ៍ទី២១ តុលានេះ សង្ឃឹមថាវិញ្ញាក្ខន្ធ របស់គាត់ទៅដោយស្ងប់ចុះ ព្រោះយើងទទួលបានដំណឹងថា សាលាអន្តរជាតិអាមេរិកកាំងប្រ៊ិជ នឹងផ្ដល់អាហារូបករណ៍ដល់កូនប្រុសទាំង ២ របស់សពអ្នកនាង សាន ស្រីឡៃ រហូតរៀនចប់ថ្នាក់ទី១២ នេះបើយោងតាមការបញ្ជាក់ពីខាងក្រុមហ៊ុន ហង្សមាស។

ទាក់ទងនឹងពិធីបុណ្យសពរបស់ អ្នកនាង បើតាមការបញ្ជាក់ពី តារាចម្រៀង និងធ្លាប់ជា Coch របស់ សាន ស្រីឡៃ គឺអ្នកនាង ពេជ្រសោភាព បានបញ្ជាក់ប្រាប់ថា
“ពិធីបុណ្យនេះពេលគិតភ្លាមៗខ្ញុំចង់ធ្វើនៅវត្តសែនសុខផងដែរ ប៉ុន្តែដោយសារវត្តនោះទីតាំងឆ្ងាយពិបាកអ្នកទៅចូលរួម ខ្ញុំក៏សម្រេចដើររកសុំវត្តក្នុងក្រុង ហើយក៏បាននៅវត្តទួលទំពួងតែម្តង”។


កូនៗរបស់អ្នកនាង៖




