Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ: កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៧ ផលិតកម្មហង្សមាស បានចេញសេចក្តីប្រកាសស្វែងរក មនុស្សស្រី ណាដែលមាន រូបរាង មុខមាត់ កំពស់កំពរ ប្រហាក់ប្រហែលគ្នានឹងអ្នកនាង សាន្ត ស្រីឡៃ ដើម្បីគ្រងតំណែងតួរបន្ត ក្នុងរឿង (រាជនីភូមិគ្រិះ) ។

ហើយកាលពីល្ងាចមិញក្នុងថ្ងៃដដែល ផលិតកម្មហង្សមាស បានរកឃើញមនុស្សស្រីដែលមានភិនភាគស្រដៀងអ្នកនាង សាន្ត ស្រីឡៃ គឺនាងមានឈ្មោះថា ពុធ រតនា។

ជាក់ស្ដែង កញ្ញា ពុធ រតនា ពិតជាបានទៅសំភាសន៍នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៧ តាមការអញ្ជើញរបស់ផលិតកម្មហង្សមាសមែន នាងក៏បានបញ្ជាក់បន្ថែមទៀតថា:

ហង្សមាសបានពិនិត្យមើលខ្លួន រូបរាង និងមុខមាត់ ពិតប្រាកដមែន ដើម្បីឲ្យដឹងច្បាស់ថា នាងមានលក្ខណៈស្រដៀង ឬក៏អត់ទៅនឹងអ្នកនាង សាន ស្រីឡៃ។ ប៉ុន្ដែយ៉ាងណាខាងផលិតករ របស់ហង្សមាស មិនទាន់បានសម្រេចចិត្តទេ គ្រាន់តែប្រាប់ថា ចាំស្អែកថ្ងៃទី២០ តុលា នេះ ចាំជួបម្ដងទៀត។

រូបរបស់កញ្ញា ពុធ រតនា:

រូបរបស់អ្នកនាង សាន្ត ស្រីឡៃ:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor