Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អ្នកយកពត៌មាន Freshnews ថាក្រសួងសុខាភិបាលមិនបានទទួលស្គាល់ដូចការអះអាងរបស់លោក ជា សុខហេង រហ័សនាមពេទ្យទេវតា តាមផ្លូវច្បាប់ដូចលោកជា សុខហេង ប្រាប់ទៅពលរដ្ឋនោះទេ។

ឯកឧត្តម ម៉ម ប៊ុនហេង

និយាយជារួម គឺលោកគ្រូជា សុខហេង ឬពេទ្យទេវតាព្យាបាលគថ្លង់ និងដើរមិនរួចនេះ ព្យាបាលដោយគ្មានលិខិតទទួលស្គាល់ពីក្រសួងសុខាភិបាលនោះឡេីយ។

នេះជាប្រសាសន៍ទាំងស្រុងរបស់លោក ៖ «ក្នុងនាមខ្ញុំជារដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមប្រកាសមិនដែលទទួលស្គាល់ជំនាញព្យាបាលជំងឹរប​ស់បុគ្គល ជា សុខហេង ដូចដែលគេអះអាងថាជាគ្រូព្យាបាលជំងឺ គ ថ្លង់ នោះទេ។ ក្រសួងសុខាភិបាលសូមប្រកាសបដិសេធយ៉ាងដាច់ហង្ការចំពោះការលើកឡើងរបស់បុគ្គលនេះ និងសូមធ្វើឲ្យអាជ្ញាធរ មានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលអះអាងខាងលើនេះ»។

ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអំពាវនាវអោយសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់លេីបុគ្គលរូបនេះ៕  

ពី FreshNews
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor