
បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបញ្ជាឲ្យមន្ទីរធម្មការ និងសាសនាខេត្តតាកែវ និងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលករណីបុគ្គលឈ្មោះ ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះអរហន្ត បន្ទាប់ពីមានប្រតិកម្មរិះគន់ កាលពីពេលថ្មីៗនេះ របស់ប្រជាពលរដ្ឋ លើបុគ្គលឈ្មោះ ធាន វុទ្ធី តាំងខ្លួនជាព្រះអរហន្តសារ និងបានដាក់រូបព្រះឆ័យាលក្ខណ៍របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជើងរូបសំណាករបស់ខ្លួនថែមទៀត ក្នុងពិធីបុណ្យមួយស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
នៅថ្ងៃទី១៣ ខែតុលា ម្សិលមិញនេះ គណះកម្មការចំរុះ ដឹកនាំដោយមន្ទីរធម្មការខេត្ត រួមនិង សមត្ថកិច្ចនិងអាជ្ញាធរ មូលរដ្ឋាន បានចុះទៅដល់ ទីតាំង លោក ធាន វុទ្ធី នៅភូមិចំប៉ាឃុំចំប៉ាស្រុកព្រៃកបក្បាសខេត្តតាកែវ សាកសួរនិងពិនិត្យ មើល សកម្មភាព តើ ដូចការផ្សព្វផ្សាយថាលោក បានតាំង ខ្លួនជា សម្តេច ព្រះវររាជបិតាព្រះចក្រវាឡ ជាព្រះដ៏មានបុណ្យ ដូចការផ្សព្វផ្សាយដែរអត់ ។ ចំណែក លោក ធាន វុទ្ធី បានបដិសេធ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានថា ចំពោះការចោទប្រកាន់ទាំងឡាយ ដែលអះអាងថា លោកបានតាំងខ្លួនជាព្រះមហាក្សត្រ ដែលសូម្បីតែគិតក៏លោកគ្មានដែរនោះ។
យោងតាមការ ផ្សាយ របស់ គេហទំព័រមួយបានឲ្យដឹងថា ក្រោយពីដើរចុះក្រឡឹងជុំវិញ កន្លែង បុគ្គល ធាន វុទ្ធី រួច គណះកម្មការចំរុះ ដឹកនាំដោយមន្ទិរធម្មការខេត្ត រួមនិង សមត្ថកិច្ចនិងអាជ្ញាធរ មូលរដ្ឋាន មិនបាននិយាយអ្វីទេ ចំណែក លោក ប្រធាន ធម្មការខេត្តបាននិយាយកាន់ជើង បុគ្គល ធាន វុទ្ធីទៅវិញ មិនតែប៉ុណ្ណោះ នៅក្នុងវិដេអូនោះ ក្រោយពីសំណេះសំណាលរួច គណះកម្មការចំរុះ ដឹកនាំដោយមន្ទីរធម្មការខេត្ត រួមនិង សមត្ថកិច្ចនិងអាជ្ញាធរ មូលរដ្ឋាន បែជាឈរចាំទទួលលុយពី បុគ្គល ធាន វុទ្ធី ទៅវិញ ។
ទង្វើរខាងលើ ត្រូវបានប្រជាពលរដ្ឋដែលលេងបណ្តាញសង្គមនាំគ្នារិះគន់ ក្រោយពីវិដេអូមួយបានផ្សព្វផ្សាយ ពីសកម្មភាពចុះទៅពិនិត្យមើលការ ប្រតិបត្ត័របស់ បុគ្គល ធាន វុទ្ធី ដែលតាំង ខ្លួនជា ព្រះអរហន្ត បែជានាំគ្នាទៅយកលុយពី បុគ្គល ធាន វុទ្ធីទៅវិញ មិនតែប៉ុណ្ណោះ ថែមទាំងនិយាយកាន់ជើង ទៀតផង៕





















