
ភ្នំពេញ៖ កាលពីថ្មីៗនេះ លោកប៉ែន ចំរ៉ុង ដោយក្តីស្រលាញ់ពេក បានសុំក្មួយស្រី កញ្ញាដេននី ក្វាន់មកធ្វើជាកូនធម៌។ ប៉ុន្តែក្នុងនោះ ក៏មានមតិមហាជនជាច្រើនក្នុងបណ្តាញសង្គម បានសម្តែងការមិនពេញចិត្ត មកលើរូបលោក ដោយបានសរសេរថា «កូនរបស់ខ្លួន មិនស្រលាញ់ បែរជាស្រលាញ់កូនគេទៅវិញ»។
មិនត្រឹមតែប៉ុណ្ណោះ លោក អ៊ិន សុភិន ដែលជាអតីតឪពុកក្មេក ប៉ែន ចំរុង ក៏បានបញ្ចេញសារយ៉ាងវែងអន្លាយ បោះពាក្យសម្តីចំៗ ទៅកាន់ លោក ប៉ែន ចំរុង ផងដែរ ក្រោយលេចធ្លាយ នូវរឿង លោក ប៉ែន ចំរ៉ុង សុំក្មួយស្រី កញ្ញាដេននី ក្វាន់មកធ្វើជាកូនធម៌ ក្នុងសារនោះលោកបានសរសេរថា៖ បើដឹងការពិតទើបដឹងថាអតីតកូនប្រសារខ្ញុំថោកប៉ុណ្ណា ។កាលពីមុនដោយក្រុមគ្រួសារខ្ញុំដឹងថាវានឹងបោកប្រាស់កូនគេក៏សុំអង្វវាកុំអីចរិកឯងយើងដឹងអស់ហើយតែវាមិនស្ដាប់។ពេលវាបានកូនយើងរហូតដល់មាន៣ខែពរពោះក៏ដើរចោលកូនយើងហើយរកបើកឡានបុកសំលាប់កូនយើងទៀត ដោយមិនបានសំរេចទៅប្ដឹងលេងកូនយើងទៀតកូនយើងតាមអង្វរដល់មុខតុលាការក៏វាមិនព្រមថែមទាំងមិនទទួលស្គាល់កូនវាក្នុងផ្ទៃទៀត ថាកូនយើងអត់គ្រប់ទឹកឆ្កួត ទូសព័និយាយជាមួយប្រុសផ្សេង ម៉ែឱគេមិនពេញចិត្តវា នេះគ្រាន់ជាលេសរបស់វានិងពូជរបស់វាក្រុមគ្រួសារវាទាំងអស់សប្បាយចិត្តព្រោះសងសិកកូនយើងបានសំរេច និយាយអោយចំទៅមួយពួជវាធ្វើដាក់គេតែចឹង។ ពេលនេះកូនយើងនឹងចៅបានចាប់កំណើតជាថ្មី មិនតែបុ៉ណ្ណោះវាអោយពួកគ្នាវាpost face bookហើយ comment ជេរហែកហួរបំភ្លៃការពិត ដល់ក្រុមគ្រួសារខាងស្រីទៀត តើវាធ្វើនេះថោកទៀបដល់កំរិតណា?សូមអរគុណ។ ឈប់ខឹងហើយកម្មពារពិតជាមានមែន បើសិនអ្នកទាំងអស់គ្នាជួបរឿងដូចខ្ញុំតើមានអារម្មណ៏យ៉ាង ម៉េចដែរ?







