Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក្រុង​ Catalonian​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អ្នក​ប្រឆាំង​តវ៉ា​ច្រើន​ជាង​ ៨៤០នាក់​ ទទួល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​សារ​មន្ត្រី​ប៉ូលិស​ទីក្រុង​បាសេឡូណា​ ប្រទេស​អេស្ប៉ាញ​ ប្រើ​អំពើ​ហិង្សា​គួរ​ឲ្យ​ខ្លាច​ និង​អយុត្តិធម៌​ អំឡុង​ពេល​បោះឆ្នោត​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០២ ខែ​តុលា ឆ្នាំ​២០១៧។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក្រុង​ Catalonianលោក​ Jordi Turull​ បាន​និយាយ​ថា​ កងកម្លាំង​សន្តិសុខ​អេស្ប៉ាញ​ បាន​បាញ់​គ្រាប់​កាំភ្លើង​កៅស៊ូ​ និង​ដំបង​ឆក់​ ទៅ​លើ​អ្នក​ប្រឆាំង​តវ៉ា​ជា​ច្រើន​រយ​នាក់​ ដែល​មក​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​ នៅ​ក្នុង​ទីក្រុង​ បាសេឡូណា​ ព្រម​ទាំង​មនុស្ស​ចាស់​ដែល​អង្គុយ​នៅ​លើ​ដី​ទទួល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ការ​ពី​ម្សិលមិញ​នេះ​។

ជុំវិញ​បញ្ហា​នេះ​ លោក​ Turull​ បាន​កត់​សម្គាល់​ថា​ អំពើ​ហិង្សា​ខាង​លើ​នេះ​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​លោក​ Mariano Rajoy និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ Juan Ignacio Zoido​ ហើយ​បាន​អំពាវនាវ​ឲ្យ​ អ្នក​ទាំង​ពីរ​ លា​លែង​ពី​តំណែង​ ថែម​ទៀត​ផង​ នេះ​បើ​យោង​តាម​គេហទំព័រ​ APnews.com

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor