Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀង សម្តែង និងពិធីការិនី រតនៈ ពិធី បានរង់គ្រោះបួនលើកមកហើយ ដោយសារចោរ អនឡាញ បានលូចយកហ្វេសប៊ុករបស់នាងហើយក៏ Blockចោលតែម្តង។ ពេលនេះ ខណៈដែលគណនេយ្យ ហ្វេសប៊ុកថ្មី ដែលទើបបង្កើតបានតែរយៈពេលប្រមាណជា៣ខែ ត្រូវចោលលួចយកជាថ្មី កញ្ញាក៏បានចេញមុខបញ្ជាក់ជាសាធារណៈតែម្តង។

រតនៈ ពិធី បន្តថា "បងអើយ ហ្វេសប៊ុកខ្ញុំបានបាត់បួនលើកមកហើយ គឺបង្កើតថ្មីមិនបានប៉ុន្មានផង ក៏ត្រូវគេលួចយក ផុសរូបផ្សេងៗ រហូតត្រូវបានគេ Blockគណនេយ្យរបស់ខ្ញុំតែម្តង។ ហើយពេលកើតបញ្ហាម្តងៗ គឺខ្ញុំត្រូវប្រឈមមុខជាមួយរឿងជាច្រើន ព្រោះពេលគេលួចគ្រប់លើកគេតែងផុសរូប និងសំណេរមិនល្អ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនយល់ថា រូប និងសំណេរទាំងនោះខ្ញុំជាអ្នកផុស"។

តារារូបនេះបន្តថា "សូមអ្នកលួចហ្វេសប៊ុករបស់ខ្ញុំគួរឈប់ទៅ ព្រោះធ្វើខ្ញុំរងគ្រោះខ្លាំងណាស់ ហើយខ្ញុំក៏មិនមានរឿងអ្វីជាមួយអ្នកដែរ មិនគួរធ្វើបាបខ្ញុំជាច្រើនលើកដូច្នេះទេ បើឈប់បានឈប់ទៅ ព្រោះគណនេយ្យហ្វេសប៊ុកខ្ញុំអ្នកបានលួច៤លើកមកហើយ" ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor