Sponsor
អាម៉ាប៉ាប៉ាញ៉ូស

យោង​ទៅ​តាម​ការ​សិក្សា​ភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក​ (USGS) បាន​ឲ្យ​ដឹង​ថា​ មាន​ហេតុការណ៍​រញ្ជួយ​ដី​ទំហំ​ ៧រ៉ិចទ័រ​ នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ ក្បែរ​កោះ​ New Caledonia ប្រទេស​បារាំង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស (Express) បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៣១ ខែ​តុលា ឆ្នាំ​២០១៧។

នៅ​ម៉ោង​ ១២៖៤២នាទី​ព្រឹក​ មាន​ការ​រញ្ជួយ​ដី​ បាន​វាយប្រហារ​ជិត​កោះ​ ដែល​ស្ថិត​ក្នុង​តំបន់​ Ring of Fire​ នៅ​ភាគ​ខាង​ត្បូង​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​មាន​ទីតាំង​ពី​ចន្លោះ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​អូស្ត្រាលី​ ប្រហែល​ជា​ ១.៤៧១គីឡូម៉ែត្រ​ និង​ខាង​ជើង​ប្រទេស​នូវែលហ្សេឡង់​ ចម្ងាយ​ ១.៥៧៥គីឡូម៉ែត្រ។
 

ទន្ទឹម​នឹង​នេះ​ មជ្ឈមណ្ឌល​រញ្ជួយ​ស៊ូណាមិ​ អាមេរិក​ និង​អូស្ត្រាលី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មិន​មាន​ការ​ប្រកាស​អាសន្ន​ពី​រលក​យក្ស​ស៊ូណាមិ​ ទេ​ សម្រាប់​តំបន់​ជុំវិញ​ការ​រញ្ជួយ​ខាង​លើ​នោះ​ឡើយ​ ដោយ​គ្រាន់​តែ​ប្រកាស​ដំណឹង​ទាក់ទង​នឹង​ហេតុការណ៍​នេះ​ ឲ្យ​អ្នក​ទេសចរ​ មាន​ការ​ប្រុងប្រយ័ត្ន​ជា​មុន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor