
អស់រយៈពេល ១០ខែ បន្ទាប់ពីភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលចំនួន ២២គ្រាប់ និងបាញ់គ្រាប់បែកអីុដ្រូហ្សែន ចំនួន ០១គ្រាប់ ដើម្បីគំរាមទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ហើយមួយខែចុងក្រោយនេះ គេកត់សម្គាល់ឃើញថា កូរ៉េខាងជើង ហាក់ដូចជាមានសភាពស្ងប់ស្ងាត់។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន CNN បានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា “លោក គីម ជុងអ៊ុន មាន និយាយថា ភាពខុសគ្នានៃមីស៊ីល ដែលផលិតចុងក្រោយនេះ គឺមានកម្លាំងកាន់តែខ្លាំងឡើងជាងមុន និងទុកសម្រាប់កម្ទេចសត្រូវ ដែលនឹងបម្រុងនឹងឈ្លានពាន”។ KCNA បានបន្តទៀតថា គាត់ មានសេចក្ដីរីករាយណាស់ ចំពោះភាពខុសគ្នានៃគ្រឿងសំអាង ដែលផលិតដោយរោងចក្រនេះ គឺមានគុណភាព កាន់តែខ្លាំងឡើង ហើយមិនត្រឹមតែគំរូប៉ុណ្ណោះទេ ថែមទាំងប្រអប់វេចខ្ចប់គឺកាន់តែល្អណាស់ជាងមុន។

គួរបញ្ជាក់ផងដែរថា រូបថត របស់សារព័ត៌មាន KCNA ដែលត្រូវបានបង្ហាញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ អំពីមេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើការត្រួតពិនិត្យរោងចក្រផលិតគ្រឿងសម្អាងជាមួយភរិយាលោកស្រី Ri Sol Ju ក្នុងទីក្រុងព្យុងយ៉ាង៕
