
កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កម្មវិធីប្រកួតប្រជែង បវកញ្ញាឯកភពផែនដី (Miss Earth) នៅប្រទេសភីលីពីន បានឈានចូលមកដល់វគ្គ ប្រលងសម្លៀកបំពាក់តំណាងជាតិ។ ក្នុងនោះផងដែល បរវកញ្ញាឯងភពផែនដី កម្ពុជា កញ្ញា អែម គុនថង បានឡើងបង្ហាញសមត្ថភាពទាំងទឹកមុខញញឹម ពោរពេញទៅដោយទំនុកចិត្ត ជាមួយនឹងឈុតតំណាងជាតិ ដ៏ស្រស់ស្អាត ឈ្មោះថា “នាងឧសភី” ធ្វើឲ្យអ្នកទស្សនាទះដៃអបអរស្ទើរតែគ្រប់ៗគ្នា។
ប៉ុន្តែពិតជាគួរឲ្យសោកស្តាយ ឈុត “នាងឧសភី” របស់បរវកញ្ញាឯកភពផែនដី កម្ពុជា កញ្ញា អែម គុនថង មិនទទួលបានជ័យលាភីឡើយ ខណៈដែលឈុតតំណាងជាតិល្អបំផុត គឺបានទៅលើ ទី១ ប្រទេស ភីលីពីន (មេដាយមាស), ទី២ ប្រទេស ថៃ (មេដាយប្រាក់) និងទី៣ ប្រទេសជប៉ុន (មេដាយសំរិទ្ធ)។
ទោះបីជា បរវកញ្ញាឯកភពផែនដី កម្ពុជា កញ្ញា អែម គុនថង សង្ឃឹមថាពុកម៉ែបងប្អូនខ្មែរ នៅតែបន្តគាំទ្រនាងជាបន្តបន្ទាប់ទៀត ក្នុងវិញ្ញាសារដ៏ទៃទៀត តាមដែរអាចធ្វើទៅបាន។