Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ទំព័រសមាគមវៀតណាមនៅកម្ពុជា បានចេញសេចក្ដីថ្លែងការមួយ​ដែលមានចរិត​ និងមេីលងាយប្រមាថដល់ព្រះចេស្តា ដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃកម្ពុជា​។

សមាគមវៀតណាមនៅកម្ពុជា បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖

“លឺថា ស្តេច សីហមុនី មិនចង់សញ្ញេរំលាយគណបក្សក្បត់ជាតិ របស់ជនក្បត់ជាតិ សម រង្សី និង កឹម សុខា។ ប្រជាជនខ្មែរភាគច្រើន រួមនិងប្រជាជនវៀតណាម សូមឲ្យស្តេច ព្រះអង្គ នរោត្តម សីហមុនី សញ្ញេលើច្បាប់ទាំងបួន ឬក៏បើកផ្លូវឲ្យមានអ្នកសញ្ញេជំនួស ដើម្បីរំលាយគណៈបក្សសង្រ្គោះជាតិ ដែលប្រជាជនចាត់ទុកថាជាគណបក្សក្បត់ជាតិ ដែលឃុបឃិតមានគំរោងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលតែងតែញោះញង់ ប្រកាន់ពូជសាសន៍ បង្ករចលាចលអសន្តិសុខដល់សង្គមកម្ពុជាយើង។

បើមិនដូច្នុះទេ យើងទាមទារឲ្យស្តេច សីហមុនី ចុះចេញពីរាជបល្ល័ង្គ ហើយមកនៅក្រោមឪវាទរបស់សម្តេច ហ៊ុន សែន ដូចស្តេច នរោត្ដម រណរីទ្ធិ វិញ ដើម្បីឲ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍។

សូមបញ្ជាក់ថា អ្វីដែលសមាគមយើងប្រកាសហើយពីមុនៗមក តែងតែកើតឡើងជាការពិត។ ដូច្នេះ សូមស្តេច សីហមុនី ពិចារណាសារជាថ្មី។”

សេចក្ដីថ្លែងការណ៍ របស់ សមាគម​វៀតណាម

ការប្រកាសនេះបានធ្វេីឡេីងជាបន្តបន្ទាប់ ដេីម្បីបន្ទាបបន្ថោក និងហាក់បីដូចជាប្រមាថកាន់តែខ្លាំងមកលេីព្រះមហាក្សត្រនៃព្រះរាជាណាចក្យកម្ពុជា តែមិនទាន់បានឃេីញចំណាត់ការណាមួយពីសំណាក់សមត្ថកិច្ចនៅឡេីយទេទាក់ទិននឹងបញ្ហានេះ​។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor