Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពេលដែលតារាចម្រៀងរូបសម្រស់ស្រស់សោភា សាន្ត ស្រីឡៃ ទទួលមរណៈភាពទៅគ្មានថ្ងៃត្រលប់កាលពីរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧ បានធ្វើឲ្យគ្រួសារ មិត្តរួមការងារ និងប្រិយមិត្តមានការនឹកស្រណោះ មិនគួរណានាងជួបរឿង អកុសលបែបនេះ ក្នុងជីវិតសោះ។

ថ្វីបើ ស្រីឡៃ បានចាកចេញក្តី នាងបានបន្សល់នៅស្នាដៃចម្រៀងចុងក្រោយ ដូចជាបទ "ទឹកភ្នែកសាប" និងបទ "ឈឺចាប់ពីរដងបានហើយ" ដែលទើបតែចេញ MV ជាផ្លូវការថ្មីៗនេះ ធ្វើឲ្យមហាជនបានមើល និងស្តាប់ហើយ ស្ទើរតែទប់ទឹកភ្នែកមិនបាន។

ដោយឡែក កាន់តែរន្ធត់ចិត្តមួយកំរិតទៀត បន្ទាប់ពីផលិតកម្មរស្សីហង្សមាស បានបង្ហើបឲ្យដឹងថា ប៉ុន្មានម៉ោងមុន ស្រីឡៃ ត្រូវបានគេបាញ់សម្លាប់ នាងបានទៅថតចម្រៀងថ្មីរបស់ខ្លួនមួយបទ។

ជាក់ស្ថែង ទំព័រហ្វេសបុក របស់ ផលិតកម្មរស្មីហង្សមាស បង្ហោះសារប្រាប់ប្រិយមិត្ត និងអ្នកគាំទ្ររបស់ស្រីឡៃថា:

មុននឹងអ្នកនាង សាន ស្រីឡៃមានបញ្ហា អ្នកនាង បានថតនូវបទចម្រៀងថ្មីរបស់ខ្លួន ដែលផលិតកម្មហង្សមាស និងចេញនូវស្នាដៃចុងក្រោយរបស់អ្នកនាង សាន ស្រីឡៃ នៅវេលាម៉ោង៧ យប់នេះ។ ចង់ដឹងយ៉ាងណាសូមមើលខ្លឹមសារខាងក្រោមនេះ៖ “ប្រិយមិត្តបានដឹងហើយថាប៉ុន្មានម៉ោងមុនពេលអ្នកនាង សាន ស្រីឡៃ ស្លាប់ គាត់បានចូលមក ថតបទចម្រៀងមួយបទ រួចក៏ចេញទៅ ទៅសែនឆ្ងាយ ទៅរហូតលែងត្រឡប់។ Admin នឹងបង្ហោះបទចម្រៀងចុងក្រោយនោះ នៅយប់នេះ វេលាម៉ោង 7:00យប់។ សូមរង់ចាំតាមដានកុំបីខាន។ សូមរំលឹកថា ថ្ងៃសៅរ៍ ទី ២១ ខែតុលា ឆ្នាំ ២០១៧ នេះគឺជាថ្ងៃបុណ្យគម្រប់ខួប ៧ថ្ងៃ នៃការស្លាប់របស់អ្នកនាង សាន ស្រីឡៃ ដែលប្រារព្ធឡើងនៅវត្តទួលទំពូង រាជធានីភ្នំពេញ”៕

Source: Rasmey Hang Meas

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor