Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកស្រី សុជាតា ជាម្ដាយរបស់តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ បានអះអាងថា ជំងឺដាច់សរសៃបេះដូងរបស់កូនស្រីគាត់ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរខ្លាំងហើយ បន្ទាប់ពីវេជ្ជបណ្ឌិតទាមទារឲ្យធ្វើការវះកាត់ ប៉ុន្តែកញ្ញា និងគ្រួសារអត់មានលទ្ធភាពហើយ បណ្ដោយឲ្យជំងឺនោះឈានដល់កំណាក់កាលមួយគួរឲ្យបារម្ភ។

ម្តាយចរណៃ បាននិយាយថា ក្រោយការបញ្ជូនកូនស្រី គឺកញ្ញា ពេជ្រ ចរណៃ ទៅសង្គ្រោះបន្ទាន់ ហើយត្រូវបានគ្រូពេទ្យបញ្ជាក់ថា គឺមានតែមធ្យោបាយវះកាត់តសរសៃប្រើសបេះដូងតែមួយគត់ ដែលអាចដោះស្រាយបាន ទើបអ្នកស្រីសម្រេចចិត្តយកនាងចេញមកផ្ទះ កាលពីយប់ថ្ងៃទី២៧ ខែតុលា ដោយសារតែអត់មានលទ្ធភាពបញ្ជូនទៅវះកាត់តាមការកំណត់ ពោះការវះកាត់ត្រូវចំណាយថវិកាជិត២ម៉ឺនដុល្លារឯណោះ។

អ្នកស្រីសុជាតា បញ្ជាក់ថា ពេជ្រ ចរណៃ មានជំងឺដាច់សរសៃប្រើសបេះដូងជាយូរមកហើយ ដោយសភាពជំងឺនោះ គឺតែងតែធ្វើអោយនាងមានសភាពហូរឈាមតាមមាត់ តាមច្រមុះ និងតាមភ្នែកជាដើម ។

កញ្ញា ពេជ្រ ចរណៃ គឺជាបង្គោលគ្រួសារហើយពេលនាងដួលទៅ គឺមិនមែនត្រឹមតែរកលុយបង់ថ្លៃផ្ទះមិនបានប៉ុណ្ណោះទេ គឺសូម្បីតែលុយដើម្បីបន្តការព្យាបាលកុំឲ្យសភាពឈាមហូរបញ្ច្រាសតាមមាត់ និងតាមច្រមុះ ក៏មិនមាននោះដែរ។ អ្នកស្រីប្រកាសថា ដាច់ចិត្តប្រកាសសុំជំនួយដោយសារតែស្ថានភាព ជាក់ស្ដែងនៅក្នុងពេលនេះ គឺនាងមានសភាពរឹងថ្គាម ញ័រដៃញ័រជើង ដង្ហើមដង្ហក់ និងមានសភាពហូរឈាមតាមមាត់ និងតាមច្រមុះ មិនឈប់នោះទេ។ សប្បុរសជនដែលចង់ជួយនាងសូមខលមកលេខ ០៩៦ ៩២៦ ៧៧៧៧៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor