Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ថានការនយោបាយដ៏ក្ដៅគគុកបានផ្ទុះស្ទេីរផ្អេីលប្រទេសកម្ពុជា ដំណេីរការនយោបាយនេះបាន ដុតកំដៅរសន្សឹមៗរហូតក្ដៅរាប់រយអង្សា ក្រោមប្រធានបទរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជាង៣លាននាក់ ។

យោងតាមបទសម្ភាសជាមួយអ្នកវិភាគវ័យក្មេងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ លោកបានវាយតម្លៃថាវាជារឿងគួរអោយអស់សំណេីចបំផុតដែលគណបក្សប្រជាជនសម្រេចចិត្តរំលាយគណបក្សសង្គ្រោះជាតិនោះ លោកលេីកហេតុផល៣ថាវាជារឿងបំផិតបំភ័យសុទ្ធសាធ។

១ ៖ ប្រសិនជាគណបក្សសង្គ្រោះជាតិរំលាយមែន គេមិនបាច់បេីកផ្លូវអោយកូនចៅបក្សនោះរត់ចូលបក្សគេនោះឡេីយ គេរំលាយចោលអោយ បែករប៉ាត់រប៉ាយវាល្អជាង ការប្រកាសរំលាយនេះជាហេតុផលបំភ័យអោយសមាជិកគណបក្ស ស ជ ភិតភ័យរត់រកកន្លែងជ្រក បែករប៉ាត់រប៉ាយ ។

២ ៖ ការរំលាយគណបក្សសង្គ្រោះជាតិឥតផ្ដល់ផលចំណេញអោយដៃគូរបដិបក្ស ព្រោះវាធ្វេីអោយដៃគូរប្រយុទ្ធបាត់ឱកាសនឹងមកប្រកួតជាមួយ ជាពិសេសផលកាន់តែខាត គឺបាត់បង់ប្រាក់ចំណូលជាតិជាង ១០ពាន់លាន ក្រោមហេតុផលបរទេសដាក់ទណ្ឌកម្ម ដែលទាមទាដោយ IPU . EU ជាដេីម ហេីយវានាំស្ថេរភាពនយោបាយទាញដល់ស្ថេរភាពសេដ្ឋកិច្ចចុះខ្សោយថែមទៅទៀត ជាពិសេស វិស័យអចលនទ្រព្យតែម្ដង ។

៣ ៖ ប្រសិនជាគណបក្សសង្គ្រោះជាតិរលាយមែន នោះ គជប ដែលចេញពីកូតាសង្គ្រោះជាតិក៏រលាយដូចគ្នា ដូច្នេះវាអាចឈានដល់ការទាញអោយកាតបោះឆ្នោតនៅថ្ងៃខាងមុខ នេះដេកដួលរលំតែម្ដង ។

៖ ការចែងច្បាប់ស្ដីពីការរំលាយគណបក្សនយោបាយនេះគឺគេទុកសម្រាប់រំលាយគណបក្សមួយផ្សេងទៀតហេីយមិននៅអាណត្តិនេះនោះទេ គឺនៅអាណត្តិក្រោយតែប៉ុណ្ណោះ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor