
ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានចេញដីកាសម្រេចឃុំខ្លួន អ្នកលេងកាំភ្លើងខ្លីបាញ់បោះអនាធិបតេយ្យម្នាក់ ដាក់ពន្ធនាគាជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទកាន់កាប់ នឹងប្រើប្រាសអាវុធដោយគ្មានការអនុញាតិ តាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទមានឈ្មោះ លេង ធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីប៉ូលិស ឋានន្តរស័ក្តិអនុសេនីត្រីយ៍ (ស័ក្តិ១) ប៉ុន្តែរូបគេបានព្យាយាមលាក់បាំងពីអង្គភាពរបស់គេ។ក្នុងការឃាត់ខ្លួននោះ ត្រូវបានដកហូតកាំភ្លើងខ្លីសេរីទំនើបមួយគ្រឿង មានបង់ពីរជួររថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស LS450 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-3579មានស្នាមធ្លុះកញ្ចក់៤កន្លែង ត្រង់ទ្វារមុខខាងស្តាំ។
សូមរំលឹកថា មានខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញមកចាប់ក្រៀគនាំទៅទីបញ្ជារការភ្លាមៗ ក្រោយពីរូបគេបានឈប់រថយន្ត ឡិចស៊ីហើយដកកាំបាញ់បោះសេរីជាច្រើនគ្រាប់ បង្កជាកាភ្ញាក់ផ្អើលកាលវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៧៥ កែងផ្លូវលេខ៨៤ ក្លិបដែលពោពេញដោយគ្រឿងញៀន ពេញបន្ទក់យីហោ(Work) ក្នុងបរិវេណសណ្ឋាគារ ហូលីដេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានដំបូងពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលមានការភ្ញាក់ផ្អើលកើតឡើង គេបានឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ឡិចស៊ីស LS450 ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៧៥ លុះមកដល់កន្លែងកើតហេតុ មិនដឹងជាមានបញ្ហាអីនោះទេ ស្រាប់តែបុរសរូបនោះ បានឈប់រថយន្តដកកាំភ្លើងសេរីទំនើបបាញ់ទម្លុះកញ្ចក់ទ្វារឡានខ្លួនឯង ផ្នែកទ្វារខាងស្តាំខាងមុខក្បែរចង្កូតប្រមាណជា៤គ្រាប់ បង្កជាភ័យខ្លាចដល់ការដេកពួនរបស់ប្រជាពលរដ្ឋជិតខាងនាំគ្នាភ្ញាក់គ្រប់គ្នា ហើយក្រោកឡើងមើលហេតុការណ៍នោះផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ភ្លាមៗ បន្ទាប់ពីមានការភ្ញាក់ផ្អើល នៅក្នុងទឹកដីរបស់ខ្លួន កម្លាំងប៉េអឹមខណ្ឌដូនពេញ ក៏ចុះមកដល់កន្លែងកើតហេតុ ប៉ុន្តែដោយឃើញសភាពការណ៍មិនស្រួល ព្រោះជនបង្កហេតុមានកាំភ្លើងនៅហ្នឹងដៃ កម្លាំងប៉េអឹម ក៏បានព្យាយាមដើរចូលទៅក្បែរ ដោយនិយាយលួងលោមប្រហែល១០នាទី ទើបអាចចាប់ទាញកាំភ្លើងចេញ ហើយវាយខ្នោះបុរសរូបនោះ នាំទៅទីញ្ជារការកងរាជអាវុធហត្ថខណ្ឌ ក្នុងការសួរនាំពីរឿងហេតុផងដែរ។
ក្នុងពេលដែលនាំខ្លួនទៅដល់ទីបញ្ជារការអាវុធហត្ថខណ្ឌនោះដែរ ជនបង្ករូបនោះបានប្រាប់កម្លាំងសមត្ថកិច្ចថា មូលហេតុដែលគេបាញ់បោះនោះ ព្រោះតែគេបានមានទំនាស់ជាមួយប្រពន្ធរបស់គេ ដែលជាថៅកែក្លិបសណ្ឋាគារហូលីនោះ ទើបគេបើកឡានមកដល់ដកកាំភ្លើងបាញ់ចេញពីក្នុងឡានរបស់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានកសាងសុំរឿងបញ្ជូនបញ្ជូនខ្មាន់កាំភ្លើងឈ្មោះ លេង ធារ៉ា បញ្ជូនមកតុលាការ ហើយក្រោយពីសាកសួរ លោក ខាំ ផារី ព្រះរាជអាជ្ញារងអមសាលាដំបូង បានសម្រេចចោទប្រកាន់ពីបទកាន់កាប់ ប្រើប្រាសអាវុធ ដោយគ្មានច្បាប់អនុញ្ញាត ហើយចៅក្រមសើបសួរបានចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន សិនទំរាំមានគេមករត់ការដោះលែងវិញ៕