Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃទី ២១ តុលា ឆ្នាំ២០១៧ វេលាម៉ោង ២០ និង០០ នាទី កន្លងទៅថ្មីនេះ មានករណី រំលោភសេពសន្ថវៈ (រំលោភបូក) យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដោយផ្ដើម​ស្នេហ៍​តាម​ទូរស័ព្ទ ហើយលទ្ធផលចុងក្រោយ​ ខាងស្រីត្រូវបានបុរសជាសង្សារ នាំគូកន រំលោភបូក៥នាក់ នៅចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ ០១ នាក់ឈ្មោះខ.ត ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យ ០៥ នាក់ ៖

  • ១.ឈ្មោះ ឡូ សិលា ហៅ ពៅ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
  • ២.ឈ្មោះ ថុន ឈុនលី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្តដឹកគ្រឿងសំណង់ មានទីលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន)។
  • ៣.ឈ្មោះ សេង នៅ ហៅ ណាក់ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (គេចខ្លួន)។
  • ៤.ឈ្មោះ ព្រិល ម៉ូ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (គេចខ្លួន)។
  • ៥.ឈ្មោះ ទូច រត្ន័ ហៅ វៃ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (គេចខ្លួន)។

សភាពរឿងហេតុ: រយៈពេលមួយខែមកហើយ ជនរងគ្រោះបានចេញពីផ្ទះមកលេងមិត្តភក្តិនៅភ្នំពេញ ក្រោយមកជនរងគ្រោះបានស្គាល់ជនសង្ស័យឈ្មោះ សេង នៅ ហៅ ណាក់ តាមរយះទូរស័ព្ទ។

នៅថ្ងៃទី ២១.១០.២០១៧ ម៉ោង ១៧:០០នាទី ជនសង្ស័យឈ្មោះ សេង នៅ ហៅ ណាក់ និងឈ្មោះ ឡូ សិលា ហៅ ពៅ បានជិះម៉ូតូទៅឌុបជនរងគ្រោះ នៅម្តុំហ្គារ៉ាសសាំងតេលាស្ទឹងមានជ័យ រាជធានីភ្នំពេញ យកមកដាក់នៅផ្ទះគ្មានមនុស្សនៅ ភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល បន្ទាប់មកជនសង្ស័យទាំង ០៥នាក់ រួមទាំងជនរងគ្រោះ នាំគ្នាប្រើប្រាស់គ្រឿងញៀន ពេលប្រើប្រាស់គ្រឿងញៀនហើយជនសង្ស័យឈ្មោះ សេង នៅ ហៅ ណាក់ បានចាប់ផ្តើមរំលោភសេពសន្ថវះ ទៅលើជនរងគ្រោះ ពេលរំលោភបានសម្រេចហើយ ជនសង្ស័យឈ្មោះ ឡូ សិលា ហៅ ពៅ ឈ្មោះ ថុន ឈុនលី ឈ្មោះ ទូច រ័ត្ន និងឈ្មោះ ព្រិល ម៉ូ បានរំលោភសេពសន្ថវះ ទៅលើជនរងគ្រោះបន្តបន្ទាប់រហូតបានសម្រេចទាំងអស់គ្នា។

នៅថ្ងៃទី ២២.១០.២០១៧ ម៉ោង ២១:០០នាទី ជនសង្ស័យទាំង ០៥នាក់ បានរំលោភទៅលើជនរងគ្រោះម្តងទៀតបានសម្រេចទាំង ០៥នាក់

លុះដល់ថ្ងៃទី ២៦.១០.២០១៧ ម៉ោង ១៧:០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ កម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ ឈ្មោះ ឡូ សិលា ហៅ ពៅ និងឈ្មោះ ថុន ឈុនលី បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor