Sponsor
អាម៉ាប៉ាប៉ាញ៉ូស

លោក នួន អេឡិចស្ដា ជាគ្រូបង្រៀននៅសាលាបឋមសិក្សា «កក់កន្ថង» ស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ (ចម្ងាយពីប្រាសាទកោះកែរ​ប្រហែល 10km) បានរៀបរាប់ពីទុក្ខលំបាក របស់ខ្លួន ដោយផ្លូវធ្វើដំណើរ ទៅកាន់សាលា មានការពិបាក ធ្វើដំណើរ មានទាំងឆ្លងទឹក ឆ្លងភក់ ទាំងពិបាក ប្រវែងប្រហែល៥គីឡូម៉ែត្រពីថ្នល់កៅស៊ូ ទម្រាំដល់សាលាខាងលើនេះ។

ក្នុងនាមជាគ្រូបង្រៀន គឺពិតជាមានការព្រួយបារម្មណ៍ណាស់ ដល់ក្មេងតូចៗ ដែលពួកគេកំពុង​តែត្រូវការចំណេះដឹង តែបើផ្លូវលំបាកបែបនេះ តើត្រូវតស៊ូបែបណា ? 😩 ហើយសាលារៀន ទៀតសោត​ (ដូចក្នុងរូប) ក្មេងៗនឹងក្តៅខ្លាំងជាក់មិនខានឡើយ ពេលរដូវប្រាំង និងទទឹកពេលភ្លៀងម្ដងៗ ។

ជាមួយគ្នានេះដែរ លោក សំណូមពរដល់ បណ្ដាថ្នាក់ដឹកនាំ ក៍ដូចជា  សប្បុរសជន មេត្តាជួយធ្វើផ្លូវ​ និងស្ពាន ដល់យើងខ្ញុំផង ឬ ក៍ចូលរួម ទិញដី ចាក់ធ្វើផ្លូវក៍បាន ដែលតម្លៃក្នុង១​ឡាន 17,000រៀល ឬអាចជួយ ទិញនូវសំភារៈសិក្សាដល់សិស្សក៍បានដែរ ។ 

ប្រសិនបើ​បើពុកម៉ែបងប្អូនចង់ជួយ ​សូមទាក់ទងមកលេខគាត់ផ្ទាល់ក៍បាន គ្រូបង្រៀន សាលា កក់កន្ថង 0966857060 0972988937 ហើយរាល់ថវិការដែលពុកម៉ែបងប្អូនជួយពួកយើង ពួកយើងនិង ផូស បង្ហោះអរគុណ តាមរយៈ គណនីហ្វេសប៊ុក នួន អេឡិចស្ដា នេះ។ សូមអរគុណ!!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor