
កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៧ ផលិតកម្មរស្សីហង្សមាស បានបង្ហោះសារប្រាប់ពីចម្រៀងដែលអ្នកនាង សាន្ត ស្រីឡៃ បានថត ក្នុងថ្ងៃតែមួយដែលអតីតស្វាមីបាញ់សម្លាប់អ្នកនាង។
ផលិតកម្មរស្មីហង្សមាស បានសរសេរថា:
មុននឹងអ្នកនាង សាន ស្រីឡៃមានបញ្ហា អ្នកនាង បានថតនូវបទចម្រៀងថ្មីរបស់ខ្លួន ដែលផលិតកម្មហង្សមាស និងចេញនូវស្នាដៃចុងក្រោយរបស់អ្នកនាង សាន ស្រីឡៃ នៅវេលាម៉ោង៧ យប់នេះ។ ចង់ដឹងយ៉ាងណាសូមមើលខ្លឹមសារខាងក្រោមនេះ៖ “ប្រិយមិត្តបានដឹងហើយថាប៉ុន្មានម៉ោងមុនពេលអ្នកនាង សាន ស្រីឡៃ ស្លាប់ គាត់បានចូលមក ថតបទចម្រៀងមួយបទ រួចក៏ចេញទៅ ទៅសែនឆ្ងាយ ទៅរហូតលែងត្រឡប់។ Admin នឹងបង្ហោះបទចម្រៀងចុងក្រោយនោះ នៅយប់នេះ វេលាម៉ោង 7:00យប់។ សូមរង់ចាំតាមដានកុំបីខាន។ សូមរំលឹកថា ថ្ងៃសៅរ៍ ទី ២១ ខែតុលា ឆ្នាំ ២០១៧ នេះគឺជាថ្ងៃបុណ្យគម្រប់ខួប ៧ថ្ងៃ នៃការស្លាប់របស់អ្នកនាង សាន ស្រីឡៃ ដែលប្រារព្ធឡើងនៅវត្តទួលទំពូង រាជធានីភ្នំពេញ”៕
ជាក់ស្ថែងតាមការសន្យា កាលពីប៉ុន្មានម៉ោងមុននេះ MV ដ៏កម្សត់របស់ស្រីឡៃ ត្រូវបានបង្ហោះនៅក្នុងហ្វេសប៊ុកផេចរបស់ ផលិតកម្មរស្មីហង្សមាសហើយ ព្រមទាំងបានសរសេរថា:
សូមអញ្ជើញស្ដាប់ និងទស្សនាបទចម្រៀងចុងក្រោយដែលអ្នកនាង សាន ស្រីឡៃ បានបន្សល់ទុកមុនពេលអ្នកនាងលាចាកឆ្ងាយពីយើងទាំអស់គ្នា ជាបទដែលអ្នកនាងចូលថតចុងក្រោយគេ គឺប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលអ្នកនាងត្រូវបានសម្លាប់។
បទ រូបពីរជីវិតមួយ
ច្រៀងដោយ សាន ស្រីឡៃ
និពន្ធទំនុកច្រៀង និង Melody Piche
និពន្ធបទភ្លេង និងសម្រួលតន្ត្រី សាន់ សុនដេន
ទស្សនានៅលើ YouTube : youtu.be/JpcDJZiTnhs
*** សូមរំលឹកថា ថ្ងៃសៅរ៍ ទី ២១ ខែតុលា ឆ្នាំ ២០១៧ នេះគឺជាថ្ងៃបុណ្យគម្រប់ខួប ៧ថ្ងៃ នៃការស្លាប់របស់អ្នកនាង សាន ស្រីឡៃ ដែលប្រារព្ធឡើងនៅវត្តទួលទំពូង រាជធានីភ្នំពេញ។
ប្រភព: RHM.Production