Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នាថ្ងៃទី ២០ ខែតុលា ម៉ោង ៩ នៅប្រទេសវៀតណាម ដែលមាន ១០​ប្រទេស ដែលទទួលបានការគាំទ្រច្រើនបំផុត ហើយក៍ត្រូវបានជ្រើសរើស និងប្រកាសជាផ្លូវការហើយ។ ដោយក្នុងនោះ សម្រាប់ឈុត «ទេវីក្រុងកម្ពុជាធិបតី» របស់ មីសហ្រ្គែនខេមបូដាយើង ទទួលបាននូវចំនាត់ថ្នាក់លេខ ៣ ដែលមានប្រទេសឥណ្ឌូនេស៊ី លេខ១ និងវៀតណាមលេខ២ ។

ចំពោះលទ្ធផលនេះអាចចាត់ទុកជារឿងដ៍គួរឲ្យមោទនភាពមួយសម្រាប់ជាតិ ដែលអាចឈានដល់ដំណាក់កាលនេះ ហើយនេះក៍ដោយសារ ពុក ម៉ែ បងប្អូន បានចូលរួមក្នុងការបោះឆ្នោតគាំទ្រតាមរយៈ ការ Like និង Share កន្លងមក និងសុំនូមពរឲ្យពុកម៉ែ បងប្អូន បន្តការគាំទ្រជាបន្តទៀត ដើម្បីទទួលបានពាន ផ្សេងៗទៀត។

ខាងក្រោមនេះ ជាឈ្មោះប្រទេស ទាំង ១០ សម្រាប់ពាន Best National Costume ប្រចាំឆ្នាំ ២០១៧ នេះ៖

  1.  Miss Grand Indonesia
  2. Miss Grand Vietnam
  3. Miss Grand Cambodia
  4. Miss Grand Laos
  5. Miss Grand Philippines
  6. Miss Grand Peru
  7. Miss Grand Paraguay
  8. Miss Grand Malaysia
  9. Miss Grand India
  10. Miss Grand Myanmar
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor