Sponsor
អាម៉ាប៉ាប៉ាញ៉ូស

គិតមកដល់ថ្ងៃដែលអ្នកនាង សាន្ត ស្រីឡៃ បានលា​ចាកលោកនេះទៅ បន្សល់នៅការនឹកស្រណោះពីគ្រួសារ មិត្តភក្តិ និងបណ្តាលគាំទ្ររបស់នាងជាច្រើន។ គួររំលឹកផងដែល ថ្ងៃនេះគឺជាបុណ្យគំរប់ខួប ៧ ថ្ងៃ របស់វិញ្ញាក្ខន្ធអ្នកនាង សាន្ត ស្រីឡៃ ដែលកំពុងធ្វើឡើងនៅវត្តទួលទំពូង។

កាលនៅមានជីវិត ព្រោះតែស្រលាញ់វិស័យសិល្បះ និងជីវភាពគ្រួសារជួបការលំបាកផង សាន្ត ស្រីឡៃ បានតស៊ូរហូតក្លាយជាអ្នកចម្រៀងម្នាក់ក្នុងផលិតកម្មហង្សមាស និងទទួលបានការគាំទ្រច្រើនទៀតផង។

ដោយឡែកបើយោងតាមគណនីហ្វេសបុករបស់ រាជបុត្រ សូរ្យកាយ្យ ដែលជាអ្នកគាំទ្រមួយរូបរបស់ ស្រីឡៃ បានបង្ហើបឲ្យដឹងថា កាល ស្រីឡៃ នៅរស់រានមានជីវិត នាងតែងតែចង់ឃើញប្អូនស្រីពៅរបស់នាងក្លាយជាអ្នកចម្រៀងមួយរូប។

រាជបុត្រ សូរ្យកាយ្យ បានសរសេរយ៉ាងដូច្នេះថា:

កាលសានស្រីឡៃនៅរស់មិនទាន់ស្លាប់នាងនិយាយថាប្អូនស្រីពៅនាងចង់ក្លាយជាតារាចម្រៀងដូចនាងដែរចុះបើឆ្នាំក្រោយប្អូនស្រីនាងមកប្រលងThe voice Kid តើអ្នកទាំងអស់គ្នាគាំទ្រនាងទេ?😢😢😢😢😞😞😞😞🙏🏻🙏🏻🙏🏻🙏🏻ច្នេះថា:

វីដេអូខាងក្រោម:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor