
ក្រោយពីដឹកដៃគ្នាចូលរោងការ រយៈពេលជិត ៥ឆ្នាំមក ពិធីកររូបសង្ហារ ដ៍ល្បីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក ជា វិបុល និង ភរិយា ជាពិធីការិនីសម្តីផ្អែមសាច់សខ្ចី អ្នកនាង គង់ សុជាតិ ត្រូវបានអបអរសាទរពីមជ្ឈដ្ឋានទូទៅអំពីដំណឹងមានបុត្ររបស់គូស្នេហ៍មួយគូនេះ ។
ប៉ុន្តែថ្មីៗនេះ អ្នកទាំងពីរមានការព្រួយបារម្ភ អំពីសុខភាពរបស់កូនស្រីអាយុ ១១ខែ ដោយសារជំងឺ គ្រុនឈាមកម្រិតស្រាល រយៈពេល៦ថ្ងៃមកហើយ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
រហូតមកដល់ពេលនេះ ស្ថានភាពជំងឺ ដូរី មានភាពធូរស្រាលហើយ ដោយលោក ជា វិបុល បានបង្ហោះសារថា៖
ដូរីបានធូរស្រាលច្រើនហើយ ថ្ងៃនេះចូលដល់៦ថ្ងៃហើយដែលដូរីឈឺ។ ឆាប់ជាណាកូនប៉ា។





ជាមួយគ្នានោះដែរ មានការជូនពរពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ៕









