Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាភាគច្រើនចូលចិត្តទិញនំខួបកំណើតពីហាងល្បីៗ មានតម្លៃថ្លៃ និងច្នៃម៉ូដប្លែកៗ តម្រូវតាមកេរ្តិ៍ឈ្មោះល្បីរបស់ពួកគេ ប៉ុន្តែសម្រាប់តារាចម្រៀងល្បីឈ្មោះលោក សុគន្ធ ថេរ៉ាយុ ធ្វើខួបឆ្នាំនេះ លោកមិនបានចំណាយលុយទិញនំឡើយ គឺមានត្រឹមតែគ្រឿង​ម្ជូរ​ពីរចាន ក៏លោកធ្វើឲ្យកម្មវិធីខួបបង្កើតឡើងនូវភាពរីករាយ និងមានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។

លោក សុគន្ធ ថេរ៉ាយុ ប្រាប់ថា ខួបលោកឆ្នាំនេះលោកមិនបានធ្វើធំដុំទេ គឺគ្រាន់តែនាំ​មិត្តភ័ក្ដិ​ទៅញ៉ាំអីនៅក្នុងហាងតិចតួចទេ ពោលគឺលោកក៏គ្មានបំណងទិញនំខួបមកកាត់ដែរ តែនៅពេលញ៉ាំអាហាររួចហើយ នៅក្នុងហាងគេមានថែមជូនគ្រឿងម្ជូរដោយមិនគិតថ្លៃ ពេលនោះ ខណៈដែលគេលើកគ្រឿងម្ជូរមក គេបានរៀបជានំតែម្តង គឺមានតែគ្រឿងម្ជូរពីរចាន និង​ទឹកជ្រលក់​ដាក់នៅជាន់លើ ជាមួយនឹងទៀនតែម្តង។

លោកបន្តថា រូបភាពដែល​មិត្តភ័ក្ដិ​រៀបចំនេះ លោកពិតជារីករាយខ្លាំងណាស់ ព្រោះមិននឹកស្មានថា លោកមិនបានទិញនំ ហើយ​មិត្តភ័ក្ដិ​ក៏មិនឮអ្នកណាគ្រោងទិញនំមកធ្វើឲ្យលោកដែរ តែនៅពេលញ៉ាំអាហារ ពួកគេបែរជារៀបគ្រឿងម្ជូរធ្វើជានំខួបទៅវិញ គឺពុំធ្លាប់មានទេ សម្រាប់រូបលោក ហើយនំនេះ ទោះជាមិនបានចំណាយលុយ តែវាពិតជាមានន័យណាស់សម្រាប់​មិត្តភាព​ពួកយើងដែលជាក្រុមការងាររួមគ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor