Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មុននេះបន្តិច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានបង្ហោះសារដ៍រីករាយមួយថា ៖

មួយហើយមួយទៀត។ ចៅប្រុសទី២០បានសម្រាលមកហើយ។ គេមិនទុកឱកាសអោយចៅប្រុសទី១៩មានអាយុលើសគេរហូត២ខែនោះទេគឺត្រឹមតែ១ខែនិង១ថ្ងៃប៉ុណ្ណោះ។

លើកនេះ ហ៊ុន ម៉ាណែត ទទួលបានកូនប្រុសលើកដំបូងបន្ទាប់ពីទទួលបានកូនស្រី២នាក់។ ចៅប្រុសដែលមានឈ្មោះ ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ នឹងដាក់អោយទាត់នូវខ្សែបំរើជាមួយចៅទី១៩ ឈ្មោះឌី សែន វិទូ។

សម្រាប់ខ្សែប្រយុទ្ឋនិងខ្សែការពារបានរៀបចំរួចហើយ។ ជាង៤០ឆ្នាំមុន ខ្ញុំនៅកម្លោះលំបាកវេទនាម្នាក់ឯង របួសពិការឈឺចាប់ម្នាក់ឯង តែពេលនេះខ្ញុំក្លាយ ជាជីតារបស់ចៅៗរហូតដល់២០នាក់ និងអាចលើសពីនេះ ប្រសិនកូនណាមួយមានកូនថែម ទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor