
របាយការណ៍មួយ ពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានអះអាងថា សហរដ្ឋអាមេរិក ទទួលខុសត្រូវតែម្នាក់គត់ ចំពោះសង្គ្រាមនឹងត្រៀមកើតឡើងជាមួយទីក្រុងព្យុងយ៉ាង ហើយបានស្នើឲ្យអាមេរិក គួរតែជាប្រទេសដំបូងគេ ក្នុងការកម្ទេចចោលឃ្លាំងអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាព្រឹកថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។


មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថាថា កូរ៉េខាងជើង នឹងមិនមានលទ្ធភាពក្នុងការបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ប្រសិនបើសហរដ្ឋអាមេរិក បន្តនូវអ្វីដែលក្រុងព្យុងយ៉ាង យល់ឃើញថា ជាគោលនយោបាយប្រឆាំង។ លោក គីម បន្តទៀតថា “កូរ៉េខាងជើង នឹងមិនដាក់នុយក្លេអ៊ែរ និងកាំជ្រួចផ្លោងលើការចរចានោះឡើយ ទោះក្នុងករណីណាក៏ដោយក៏មិនមានការប៉ះទង្គិចដោយ កងកម្លាំងយោធា ឬអាវុធនុយក្លេអ៊ែរ ដែលត្រូវជ្រើសរើសដោយខ្លួនឯង លើកលែងតែគោលនយោបាយអស្ថិរភាព និងការគំរាមកំហែងនានា”។

ជុំវិញបញ្ហានេះ KCNA បានចោទប្រកាន់អាមេរិក ពីបទបំផ្លើសនូវជម្លោះដ៏មានសក្ដានុពលរវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ដោយលើកឡើងថា ការដាក់ទណ្ឌកម្មថ្មីៗនេះ ជំរុញឲ្យជម្លោះក្លាយជាបញ្ហាមួយ រវាងកូរ៉េខាងជើង និងអង្គការសហប្រជាជាតិ ជាជាងជាមួយសហរដ្ឋអាមេរិកទៅវិញ៕