
នារីចិត្តស្លុយម្នាក់បាន Live ក្នុងបណ្តាញសង្គម Bigo និងបានធ្វើរឿងឆោតល្ងង់មួយ ខ្វះការពិចារណា ដោយយកកាំបិតមកឆូតដៃខ្លួនឯង ដើម្បីបង្ហាញប្រាប់សង្សារ ថាខ្លួនពិតជាហ៊ានអារមែន ដើម្បីបញ្ជាក់ស្នេហ៍ស្នោះ និងអង្វរសុំត្រូវគ្នាជាមួយសង្សារខ្លួន ដែលបានឈ្លោះប្រកែកដោយសារតែខាងស្រីប្រច័ណ្ឌ។
ដំបូង មហាជនដែលកំពុងទស្សនាវីដេអូរបស់នារីខាងលើ បានឃើញសង្សារមួយគូនេះកំពុងឈ្លោះគ្នា ក៍ស្នើឲ្យខាងប្រុសបិទវីដេអូសន្ទនាទៅដើម្បីបញ្ចប់រឿង។

ក្រោយពីបិទរួចមក ស្រាប់តែខាងស្រី បានយកកាំបិត មកអាដៃខ្លួនជាបន្តបន្ទាប់ ធ្វើឲ្យមហាជនមានការបារម្មណ៍ ក៍អង្វរខាងប្រុសឲ្យ តេចូលមកនិយាយគ្នាវិញ ដើម្បីសម្រុះសម្រួលជាមួយសង្សារខ្លួន ដែលហ៊ានអារដៃដើម្បីបងនេះ ។ ក្រោយពីនិយាយត្រូវគ្នាហើយ នារីខាងលើបានប្រាប់អ្នកទស្សនាថា "អារចឹងទៅឈឺណាស់" ។







នេះអាចនិយាយបានថា ជាអំពើឆោតល្ងង់ធ្វើបានខ្លួនឯងដើម្បីតែបុរសម្នាក់ យុវតីគ្រប់រូបគួរកុំយកគម្រូតាមឲ្យសោះ ទោះបីពិបាកចិត្តយ៉ាងណា ត្រូវតាំងចិត្ត និងស្មារតីឲ្យរឹងមាំព្យាយាមរកដំណោះស្រាយនៅចំពោះមុខ ទើបជាការប្រសើរ ៕