Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ឆ្លើយតបទៅនឹងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្រុងភ្នំពេញ ដែលផ្អាកការផ្តល់ទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រកាសថា៖ កម្ពុជាប្រកាសផ្អាកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកនៅទឹកដីកម្ពុជា ដែលនៅសល់៤៧នាក់ទៀត។

លោក ហ៊ុន សែន បន្តទៀតថា កន្លងមកកម្ពុជាបានធ្វើកិច្ចសហការជាមួយអាមេរិកក្នុងការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកបានចំនួន៤១នាក់រួចមកហើយ នៅឆ្នាំក្រោយនេះនឹងមានការស្វែងរកនៅខេត្តស្វាយរៀង រតនគិរី និងមណ្ឌលគិរីបន្តទៀត។

បើអាមេរិកមិនផ្តល់ទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាទេ កម្ពុជាក៏ផ្អាកផ្អាកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកនៅទឹកដីកម្ពុជាដែរ។ លោកថា សូមឱ្យសាច់ញាតិខ្មោចទាហានអាមេរិក កុំស្តី​បន្តោសឱ្យរាជរដ្ឋាភិបាលក្រុងភ្នំពេញ តែត្រូវស្តីបន្តោសក្រសួងការបរទេស និងរដ្ឋបាលសហរដ្ឋអាមេរិក។

ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ មិនទាន់បានឃើញលិខិតផ្លូវការណាមួយចេញពីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ទាក់ទងនឹងការផ្អាកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកនៅទឹកដីកម្ពុជា ផ្ញើជូនស្ថានទូតអាមេរិកប្រចាំនៅក្រុងភ្នំពេញ នោះទេ។

 ចំណែកឯ ការផ្អាកការផ្តល់ទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅតែបន្ត។

អ្វីដែលយើងគួរដឹងគឺ បើផ្អាកកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងខាតបង់អ្វីខ្លះ? ជំនួយហិរញ្ញវត្ថុត្រូវបាត់បង់ទាំងស្រុង ទាហានធ្វើកិច្ចការនេះបាត់បង់ចំណូលជាច្រើន ម្យ៉ាងវិញទៀត ចំណងការទូតរវាងកម្ពុជានិងសហរដ្ឋអាមេរិកនឹងមានភាពរង្គោះរង្គើ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor