Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្មវិធី Miss Grand International ឆ្នាំ ២០១៧ នៅប្រទេសវៀតណាម បានបញ្ចប់ហើយកាលពីយប់ ថ្ងៃទី ២៥ ខែតុលា ដោយម្ចាស់ជ័យលាភីគឺបានទៅលើ បវកញ្ញាឯក តំណាងឲ្យប្រទេសប៉េរូ។ ដោយឡែក Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា មិនបានទទួលជ័យលាភី ហើយកញ្ញា មិនត្រូវបានជ្រើសរើសឲ្យឡើងដល់វគ្គ ២០ នាក់ចុងក្រោយឡើយ។ លទ្ធផលនេះបានធ្វើឲ្យមហាជន និងមិត្តសិល្បករជាច្រើន បានសម្តែងការមិនពេញចិត្ត និងខកចិត្តជាខ្លាំង។

ជាក់ស្ថែង កាលពីប៉ុន្មានម៉ោងមុន ប្អូនប្រុសរបស់តារាស៊ិចសី អ្នកនាង ដេនី ក្វាន់ បានចូលរួមរិះគន់ចំៗចំពោះ កម្មវិធី Miss Grand International 2017 ដោយលោកបាន បង្ហោះសារ នៅលើគណនីយហ្វេសបុក ឈ្មោះ Kim San ថា:

ខ្ញុំសុំរិះគន់កម្មវិធី Missgrand international ក្នុងអំឡុងពេលវគ្គផ្តាច់ព្រាត់នៅក្នុងរាត្រីយប់មិញនេះ ហេតុអ្វីក៏អ្នករៀបចំកម្មវិធីមួយនឹងម្តេចក៏មើលងាយបេក្ខនារីខ្មែរម្ល៉េះ ? នាងខំចំនាយពេលវេលាវេលាដ៏មានតំលៃរបស់នាងទាំងការឃ្លាតចាកម្តាយឱពុកបងប្អូនរបស់នាងជិត1ខែដើម្បីទៅស្វែងរកក្តីស្រម៉ៃរបស់នាងនៅប្រទេសវៀតណាម ។ រួមទាំងនាងជាក្មេងស្រីដល់ទន់ភ្លន់ម្នាក់ដែលខំពុះពាររាល់ព្យុះភ្លៀងផ្គររន្ទះ និងនាងជានារីខ្មែរដែលប្រកាន់ភ្ជាប់នូវប្រពៃណី ហើយនាងខំលះបង់ទាំងកេរ៍ខ្មាស់របស់នាងទាំងការស្លៀកឈុតប៊ីគីនីដោយមិនមានការខ្លាចប៉ះពាល់ដល់ប្រពៃណីរបស់ខ្លួននិងការអៀនខ្មាស់ផងនោះ ។

ប្អូនប្រុសរបស់ ដេនី ក្វាន់ បានបន្តទៀតថា:

តើការលះបង់តស៊ូរបស់នាងក្នុងការប្រលងMissgrand នេះ តើនាងបានទទួលអ្វីមកវិញ ? រឺក៏នាងទទួលបានត្រឹមតែពាន្វដែលគេអោយក្រោយឆាកពេលដែលកម្មវិធីត្រូវបានបញ្ចប់ ? ធ្វើយ៉ាងនេះដាក់នាងពិតជាជ្រុលពេកហើយអ្នកគ្រប់គ្រងកម្មវិធីMissgrand internationals អ្នកគួរតែអោយតំលៃដ៏នាងផង ទាំងដឹងថានាងកំពុងតែសម្រក់ទឹកភ្នែកនៅពីក្រោយឆាក អស់លោកអ្នកក៏ផ្តល់ពាន្វដែលគ្មានអ្នកណាដឹងលឺ ផ្តល់អោយនាង ហើយក៏អោយនាងសើចញញឹមអរគុណដល់កម្មវិធីរបស់អស់លោកទៀតទាំងនាងកំពុងតែសម្រក់ទឹកភ្នែក ខ្ញុំថាលើសហើយៗៗៗ ...គួរតែអោយតំលៃបេក្ខនារីខ្មែងផង ។ យ៉ាងណាខ្ញុំក៏នៅតែស្រលាញ់ប្អូនស្រី Khloem Sreykea Mgc ..!

ប្រភព: aumazin.san

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor