
តារាចម្រៀង ទេព បូព្រឹក្ស ដែលមហាជនស្គាល់ថាចូលចិត្តនិយមលេងស្ទីលតែងខ្លួនប្លែកៗ ហាក់កំពុងមានទុក្ខព្រួយ ព្រោះតែស្តាយស្រណោះមិនអស់ចិត្ត ពេលត្រូវចាកចេញពីវីឡាដ៏ធំរបស់ខ្លួនដែរទើបនឹងទិញថ្មីៗយ៉ាងលឿនបែបនេះ។ ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុន ទេព បូព្រឹក្ស បានបង្ហោះសារនៅលើគណនីយហ្វេសបុករបស់ខ្លួនថា:
លាហើយផ្ទះដ៏គួរឲ្យស្រលាញ់អើយ តិចទៀតម្ចាស់ថ្មីមកមើលថែឯងម្តងហើយ😘 នៅជាមួយគ្នាបានមួយរយះដែលតាស💛មិននឹកស្មានសោះទើបតែបាននៅ ឥឡូវត្រូវរើចេញ ដោយសារតែ.......😝 ហុឹមជីវិត🤣