Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ជានិច្ចកាល ឃើញតែងសង្កេតឃើញថា រាល់ពេលដែលសិល្បករ សិល្បការនី មានទុក្ខ ឈឺ ឬស្លាប់ មិនសូវជាមាន អ្នកសិល្បៈដូចគ្នាចូលរួមនោះទេ ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ និងរិះគន់ត្រង់ចំណុចនេះ ។

តារាកំប្លែង នាយគ្រៀវ បានធ្លាក់ខ្លួនឈឺនិយាយលែងកើត
ពិធីបុណ្យសព អ្នកនាង សាន ស្រីឡៃ
ពេលលោក អ៊ិត សេដ្ឋា ធ្លាក់ខ្លួនឈឺ
លោកតា ផ្លុងមឿក សិល្បករជើងចាស់ផ្នែកអាយ៉ៃ
អ៊ឹម ជីវ៉ា បានចុះសួរសុខទុក្ខ លោកយាយ ណយ សំណាង

ទាក់ទងនឹងចម្ងល់ខាងលើនេះ លោក អ៊ឺម ជីវ៉ា ដែលជាក្រុមប្រឹក្សាភិបាលនៃ សមាគមន៍សិល្បៈខ្មែរបានឆ្លើយតបថា ៖

ព្រឹកនេះខ្ញុំសុំឆ្លើយសំនួរមួយចំពោះបងប្អូនទស្សនិកជន ព្រោះសំនួរនេះគាត់តែងតែសួរដដែលជាដដែល មានបងប្អូនចោទសួខ្ញុំថា .. ហេតុអីពេលសិល្បករស្លាប់ សិល្បករឈឺ សិល្បករមានទុក្ខមិនមានអ្នកសិល្បៈដូចគ្នាចូលរួមច្រើន??? ខ្ញុំសូមបកស្រាយតាមទស្សនៈខ្ញុំផ្ទាល់ដោយខ្លីដូចទៅៈ 

ហេតុផលរួមមាន៖

១: ជាប់រវល់ 

២: ឆុងឆ្នាំ 

៣: សុខភាពមិនអំណោយផល 

៤: នៅក្រៅប្រទេស 

៥: មិនស្គាល់គ្នា 

៦: បក្សពួកនិយម

៧: មិនសូវល្បី 

៨. មិនចូលចិត្ត.ល. ។

បើសិនជាការបកស្រាយខាងលើខុសត្រង់ចំនុចណាសុំអភ័យទោសដោយអនុគ្រោះផង ដោយក្តីគោរពៈ អុឹម ជីវ៉ា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor