
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានព្រមានសហភាពអឺរ៉ុប និងបណ្ដាប្រទេសផ្សេងៗទៀតថា លោកអាចបញ្ជាឲ្យអ្នកការទូតខ្លួន ចាកចេញក្នុងរយៈពេល ២៤ម៉ោង ដើម្បីអំពាវនាវ ពីការរារាំងពីអង្គការសហប្រជាជាតិ អំឡុងពេលសង្គ្រាមគ្រឿងញៀន នៅតែបន្ត។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។

លោក Duterte បានឆ្លើយតបទៅគណៈប្រតិភូជំនាញការចំនួន០៧រូប មកពីសម្ព័ន្ធអភិវឌ្ឍន៍អន្តរជាតិ (Progressive Alliance) និងគណបក្សសង្គមនិយមអឺរ៉ុប ដែលបានថ្កោលទោស ចំពោះសង្គ្រាមគ្រឿងញៀន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចមួយ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា។


សម្ព័ន្ធ Progressive បានព្រមានថា ប្រទេសហ្វីលីពីន នឹងជួបហានិភ័យ ទាក់ទងការបាត់បង់កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្ដាច់មុខជាមួយសហភាពអឺរ៉ុប ប្រសិនបើនៅតែមិនបញ្ឈប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ប៉ុន្តែមិនបានអំពាវនាវឲ្យបណ្ដេញអ្នកការទូត ចេញពីស្ថាប័នអន្តរជាតិណាមួយនោះទេ។

ជុំវិញបញ្ហានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ បានថ្កោលទោសយុទ្ធនាការបាញ់សម្លាប់អ្នកជួយដូរគ្រឿងញៀន រាប់ពាន់នាក់ ដែរវាបង្ហាញថា ជាអំពើរំលោភសិទ្ធិមនុស្ស ហើយថែមទាំងសួរទៀតថា តើមានមនុស្សប៉ុន្មាននាក់ក្នុងចំណោមនោះ ដែរមិនពាក់ព័ន្ធ ត្រូវបានស្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការប៉ូលិសបង្ក្រាបក្រុម vigilantes និងក្រុមបងធំគ្រឿងញៀនផ្សេងទៀត៕