
បេក្ខភាពកម្មវិធី The Voice Kids Cambodiaកុមារា ពេជ្រ ថៃ គឺជាម្ចាស់ចិត្តលោកឧកញ្ញ៉ាចិត្តធម៌ ស្រី ចាន់ថន ព្រោះលោកមិនត្រឹមតែគាំទ្រ និងពេញចិត្តនូវទេពកោសល្យប៉ុណ្ណោះទេ គឺថែមទាំងឧបត្ថម្ភទៀតផង។ រីឯកុមារា ឡុង លីគ័ង្គ ក៏ជាម្ចាស់ចិត្តឧត្ដមសេនីយ៍ទោ ជួន ណារិន ផងដែរ ដូច្នេះហើយការប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រនៅចុងសម្តាហ៍នេះមិនទាន់ដឹងថា សមត្ថភាពម្ចាស់ចិត្តលោកឧតម្តសេនីយ៍ និងលោកឧកញ៉ា អ្នកណាមានឥទ្ធិពលជាង ដែលអាចទាញយកការបោះឆ្លោតច្រើន ឈានទៅកាន់តំណែងម្ចាស់ពាន ដោយប្រជែងជាមួយកូនក្រុម ឱក សុគន្ធកញ្ញា និង សុគ្ធ នីសា បួនរូបផ្សេងទៀត ។

ទោះយ៉ាងណាព័ត៌មាននេះ Kqube គ្រាន់តែលើកយកពីបេក្ខភាពThe Voice Kids Cambodia កុមារា ពេជ្រ ថៃ និងកុមារា ឡុង លីគ័ង្គ ដែលជាម្ចាស់ចិត្តឧត្តសេនីយ៍ទោ ជួន ណារិន និងឧកញ៉ា ស្រី ចាន់ថន តែប៉ុណ្ណោះ ភាពជាក់ស្តែងមានតែសារគាំទ្ររបស់ទស្សនិកជនទេ ដែលអាចកាត់សេចក្តីពីចង្ងល់នេះនៅថ្ងៃស្អែក ដូច្នេះហើយកុំភ្លេចរួមបោះឆ្នោត
គាំទ្របេក្ខភាពដែលខ្លួនស្រឡាញ់ ដើម្បីកុំឲ្យមានការស្តាយក្រោយ ។

គួរបញ្ជាក់ដែរថា នេះគឺជាសាររបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ” ខ្ញុំបានតាមដានការប្រឡង ខ្ញុំបាទដូចមានការចាប់អារម្មណ៍លើ ការច្រៀង កាយវិការ និង សម្ដី របស់ក្មេងម្នាក់នេះណាស់ អាយុ ទើបតែ ៩ ឆ្នាំ សោះ (ពិតជាគួរឲ្យគោរពស្រឡាញ់ចូលចិត្ត) សុភាព !!!!សូមក្មួយ ប្រុសខិតខំតស៊ូបន្តទៀត និងបានសម្រេចបំណងរបស់ក្មួយជាមិនខាន អ៊ំសូមជូនពរ ក្មួយនិងមានអនាគតល្អក្នុងជីវិតជានិច្ច”៕
